ធ្វើឲអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយតារាសម្ដែងស្រីជើងចាស់តួឯកស្រីល្បីឈ្មោះនាង Anne Thongprasom សម្រេចចិត្តប្រាប់ពីបទពិសោធន៍របស់ខ្លួនឯងដើម្បីជួយដាស់តឿនដល់អ្នកគាំទ្រស្រីៗដើម្បីកុំឲជួបរឿងដូចជានាងបែបនេះ។
ដោយតួឯកស្រីនាង Anne Thongprasom បានឲដឹងផងដែរថា នាពេលកន្លងមករូបនាងគឺជាតារាស្រីមួយដួងដែលស្រលាញ់ចូលចិត្តការហាត់ប្រាណខ្លាំង។ រូបនាងបានហាត់ប្រាណតាមវិធីជាច្រើនបែប នឹងបន្ដធ្វើបែបនេះជាច្រើនឆ្នាំពេលខ្លះរូបនាងជក់នឹងការហាត់ធ្វើច្រើនម៉ោងនិងធ្វើក្បាច់ពិបាកៗដែលមិនបានចាប់អារម្មណ៍នឹងសុខភាពរាងកាយរបស់ខ្លួនឯងស្មានថាខ្លួនឯងទៅរួច។ ទើបតែថ្មីៗនេះនាងបានដឹងខ្លួនថាចេះតែមានអារម្មណ៍ឈឺចាប់នឹងម្រាមជើង តែនាងមិនចាប់អារម្មណ៍ចេះតែបន្ដការហាត់ដូចរាល់ដង ដល់ច្រើនថ្ងៃនៅតែមិនបាត់ឈឺទើបទៅពិនិត្យនៅមន្ទីពេទ្យធ្វើឲដឹងថាមានបំណែកឆ្អឹងបាក់នៅទីនោះអាចបណ្ដាលមកពីនាងប្រឹងហាត់ពេក។ ពេលនេះតួឯកស្រីនាង Anne បានឲដឹងថានាងបានផ្លាស់ប្ដូរការថែទាំសុខភាពប្រចាំថ្ងៃរបស់នាងវិញដោយ ចេញមកស្រូបកំដៅព្រះអាទិត្យពេលព្រឹកឲបានច្រើន ញុាំវីតាមីនដែលរាងកាយត្រូវការ ប្រើស្បែកជើងទាបៗទន់ៗព្រោះនាងកំពុងឈឺជើង ហាត់ប្រាណខ្លះៗសមស្របនិងរាងកាយហើយនិងអាយុររបស់ខ្លួនឯងផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ