មិនឲYayaស្រលាញ់ Nadech ម៉េចនឹងបានថ្ងៃកំណើតនាងលេងទិញមាសឲទាំងដុំតែម្ដង…

តួឯកស្រី Yaya Urassaya ញញឹមអៀនៗពេលត្រូវបានគេសម្ភាសន៍ពីជីវិតស្នេហាបច្ចុប្បន្ន បង្ហើបប្រាប់ថាលោក Nadech Kugimiya ការពិតទៅគឺជាមនុស្សរ៉ូមែនទិក តែងមាន Surprise ស្វីតៗជានិច្ច ហើយថ្ងៃកំណើតឆ្នាំនេះរបស់នាងក៏បានកាដូរពិសេសហើយផងដែរ។

ដោយគូស្នេហ៍តារាគូរបស់តួឯកប្រុសលោក Nadech Kugimiya និងតួឯកស្រីនាង Yaya Urassaya ទើបតែបង្ហាញចំណងស្នេហាជាសាធារណះមួយឆ្នាំចុងក្រោយនេះទេ តែពត៌មានលេចលឺពីចំណងស្នេហារបស់អ្នកទាំងពីរមានជាយូរមកហើយ។ ជាពិសេសទាំងគូគឺជាដៃគូសម្ដែងក្នុងរឿងជាមួយគ្នាធ្វើឲមានអ្នកគាំទ្រជាច្រើនពេញចិត្តនិងមានពត៌មានលេចលឺពីចំណងស្នេហា ហើយរឿងនេះក៏បានក្លាយជាការពិតក្រោយពីអ្នកទាំងពីរបានបង្ហាញទំនាក់ទំនងស្នេហាជាសាធារណះកាលពីថ្មីៗនេះ។ ស្វីតមិនចាញ់គូតារាដ៏ទៃ Yaya បានបង្ហើបប្រាប់ថាលោក Nadech គឺជាមនុស្សរ៉ូមែនទិកស្វីតៗគិតគូល្អិតល្អន់ ហើយក្នុងថ្ងៃខួបកំណើតឆ្នាំនេះរបស់នាង Nadech បានទិញកាដូរឲនាងជាមាសសុទ្ធមួយដុំ ថែមទាំងប្រាប់នាងថាពេលននេះមាសឡើងថ្លៃទើបចង់ទិញកាដូរមួយនេះឲនាង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ