សឹងតែចង់រាងចាលដែរហ្នឹង! តារាសម្ដែងស្រី Cherbelle Lanlalin ប្រាប់ពីប្រវិត្ដស្នេហ៍ចាស់ធ្វើឲនាងឈឺចាប់ខូចចិត្តនឹកស្មានមិនដល់ រហូតធ្វើឲនាងចង់រាងចាលនឹងចាប់ផ្ដើមជីវិតស្នេហ៍ជាថ្មីទៀត។
ដោយតារាស្រីនាង Cherbelle តួឯកស្រីក្នុងរឿងនាងដកសោករូបនេះ សម្រាប់ជីវិតស្នេហាក្រៅឆាកសម្ដែងវិញរូបនាងមិនដែលលាក់បាំងនោះទេតែងតែមានពត៌មាននិងមានរូបបង្ហោះស្វីតៗឲអ្នកគាំទ្របានឃើញជាញឹកញាប់ផងដែរ។ តែជីវិតស្នេហារបស់នាងក៏បានខូចចិត្តបែកបាក់ជាច្រើនដងផងដែរហើយលើកចុងក្រោយនេះគឺធ្វើឲនាងខូចចិត្តខ្លាំងជាងគេ ព្រោះរូបនាងគិតថាស្នេហាមួយនេះជាស្នេហា ថែមទាំងបានលុតជង្គង់បំពាក់ចិញ្ចៀនសុំមិត្តប្រុសរៀបការនិងនាំគ្នាគិតគូថ្ងៃមង្គលហើយ ស្រាប់តែត្រូវបែកបាក់គ្នាទៅវិញព្រោះចាប់បានថាមិត្តប្រុសមានអ្នកថ្មី។ រឿងនេះធ្វើឲនាងទាំងខូចចិត្តទាំងចង់រាងចាលរឿងស្នេហា តែពេលនេះរូបនាងបានប្រសើរហើយចំណែករឿងបេះដូងវិញក៏មានអ្នកកំពុងសិក្សាមើលចិត្តគ្នាជាអ្នកក្រៅរង្វង់សិល្បះ លើកនេះមិនទាន់បង្ហាញមុខទេ។
ប្រភព៖ komchadluek
អត្ថបទដោយ៖ ស្រីល័ក្ខ