ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះតារាចម្រៀង និង ជាតារាសម្តែងលោក Beam Kawee និង ភរិយា កំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គល ខណៈទទួលបានចំណងដៃកូនភ្លោះប្រុសពីររូបយ៉ាងគួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង។

យ៉ាងណាមិញស្រាប់តែមុននេះបន្ដិចតារាប្រុសរូបនេះបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលឃើញលោកបង្ហោះសារអបអរថាពេលនេះភរិយាខ្លួនកំពុងតែពរពោះកូននៅក្នុងផ្ទៃជាកូនភ្លោះលើកទី២ម្ដងទៀតហើយ។
ហើយលោកក៏បានបង្ហើបប្រាប់អ្នកកាសែតដែរថា៖ «ភរិយាខ្លួនបានពពោះកូនក្នុងផ្ទៃជិត ៣ ខែហើយ ហើយនេះក៏ជាការពពោះកូនភ្លោះលើកទី ២ តែចំពោះរឿងភេទសុំរង់ចាំសិន តែយ៉ាងណាមិញខាងគ្រួសារទាំងសងខាង ពិតជាសប្បាយចិត្តខ្លាំងណាស់ក្រោយដឹងដំណឹងនេះ»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងអ្នកសិល្បៈជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងបានជូនពរឲ្យកូនភ្លោះក្រោយអ្នកទាំងពីរគឺជាកូនស្រីថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី