ទម្រាំមានថ្ងៃនេះបិះនឹងបែកគ្នាដែរនឹងព្រោះតែរឿងអាយុរ! គូស្នេហ៍តារាជើងចាស់ដែលពេលនេះក្លាយជាប្ដីប្រពន្ធតារាល្បីឈ្មោះមានសុភមង្គលធ្វើឲមានអ្នកគាំទ្រកោតសសើរគូរបស់លោក Ken Theeradej និងតារាស្រីនាង Noi Butsakorn រំលឹកអតីតកាលពីជីវិតស្នេហាមុននឹងបានរៀបការនឹងគ្នា ធ្លាប់ឈ្លោះគ្នាសុំបែកព្រោះគិតថាអាយុរមិនសាកសម។
ដោយកាលនោះអ្នកដែលសម្រេចសុំបែកគ្នាគឺតារាស្រីនាង Noi Butsakorn ព្រោះកាលនោះរូបនាងគិតថាអាយុរអ្នកទាំងពីរខុសគ្នាឆ្ងាយពេក នាងបង Ken ដល់ទៅ៧ឆ្នាំហើយពេលនោះនាងក៏មានអាយុរ៣០ឆ្នាំអីហើយផងដែររូបនាងចង់បានជីវិតស្នេហាដែលពិតប្រាកដគង់វង្សជាជាងស្នេហាបែបក្មេង។ តែ Ken មិនព្រមបញ្ចប់គ្នាព្រោះតែហេតុផលអាយុរនោះឡើយ អ្នកទាំងពីរនៅចាំបានថាកាលនោះ Ken តាមសុំត្រូវគ្នាជាមួយ Noi វិញជាយូរ ថែមទាំងបាននិយាយពាក្យមួយឃ្លាធ្វើឲ Noi ប្ដូរចិត្តវិញ គឺលោកថាបើសិនជាបែកគ្នាព្រោះលោកធ្វើអ្វីខុសឬមានត្រង់ណាមិនល្អលោកព្រម តែបើបែកគ្នាព្រោះរឿងអាយុររូបលោកសុំពេលដើម្បីពិសោធន៍ឲឃើញសិន។ ហើយទាំងគូក៏បានបន្ដទាក់ទងគ្នានិងបានរៀបការជាមួយគ្នាពេលនេះបាន១៤ឆ្នាំហើយ ហើយពេលនេះក៏មានកូនប្រុសពីរនាក់ហើយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ