តារាចម្រៀងល្បី និងពិធីកស្រីបុស្តិ៍លេខ៣ ដឹកដៃគ្នាចូលពិធីមង្គលកានៅថ្ងៃនេះ!

បានសាងស្នេហាជាមួយគ្នាជិត ១០ ឆ្នាំជាងហើយសម្រាប់តារាចម្រៀងមានឈ្មោះបោះសម្លេង torsaksit និងពិធីការិនីពត៌មានរបស់ទូរទដស្សន៍បុស្តិ៍លេខ៣កញ្ញា bright_ch3 ហើយទីបំផុតថ្ងៃនេះក៏បានមកដល់ ស្ថានភាពកូវីដ១៩ រាងគ្រាន់បើជាងមុនអ្នកទាំងពីរអាចរៀបចំពិធីអាពារហ៍ពិពារហ៍បានយ៉ាងល្អនិងប្រកបដោយសុភមង្គលបំផុត។

មង្គលការបស់អ្នកទាំងពីរក្នុងថ្ងៃនេះបានក្លាយជាពត៌មានពិសេស និងល្អមួយរបស់វិស័យសិល្ប:ទាំងមូល។ បន្ទាប់ពីកូនក្រមុំកូនកំលោះបានផុសរូបពិធីនៅក្នុងអ៊ិនស្តាក្រាមយើងឃើញមានតារាច្រើនរូបណាស់ដែលចូលមកសម្តែងក្តីអបអរសាទ និងរំភើបជំនួសសាមីខ្លួន។

After Footer (Active) - damrei Mr1 Zone2

លោក torsaksit និងកញ្ញា bright_ch3 បានសម្រេចចិត្តរៀបកានៅក្នុងព្រះវិហាដែលមានភ្ញៀវចូលរួមមិនច្រើនត្រឹមត្រូវតាមមាត្រដ្ឋានរបស់ក្រសួងសុខាភិបាលថៃ។ ដោយពុំទាន់មានកម្មវិធីជប់លៀងពេលយប់ដែលអញ្ញើញភ្ញៀវច្រើនមកចូលរួមនោះទេ ព្រោះកូវីដទាំងអស់គ្នាសុំរៀបចំបែបតួចតាចជាមួយក្រុមគ្រួសារសិន។

អត្ថបទដោយ សា