តារាប្រុសស្រី Tono និង Nycha ពីរគ្រួសារមកជួបជុំគ្នាដើរកំសាន្ដទៀតហើយ នៅតែថ្ងៃជាដន្លងនឹងគ្នាទេ!!

ពីរគ្រួសារនេះជួបជុំគ្នាដើរលេងសប្បាយៗទៀតហើយ! ដៃគូតារាទាំងក្នុងរឿងនិងក្រៅរឿងគូរបស់តួឯកប្រុសលោក Tono Pakin និងតួឯកស្រីនាង Nycha Nuttanicha នាំអ្នកផ្ទះទៅសម្រាកលំហែរកាយមាត់សមុទ្រជុំគ្នាជិះទូកកំសាន្ដម្នាក់ៗមានតែស្នាមញញឹម។

ដោយនេះក៏មិនមែនជាលើកទីមួយនោះឡើយ ដែលគ្រួសារទាំងពីរបានធ្វើដំណើរកំសាន្ដជុំគ្នា មានជាច្រើនលើកហើយដែលគ្រួសារទាំងពីរតែងតែទៅដើរលេងជាមួយគ្នាជាញឹកញាប់ ថែមទាំងមានពេលខ្លះទោះមិនទៅណាឆ្ងាយក៏ជុំគ្នានៅផ្ទះញុាំអាហារលេងកំសាន្ដផងដែរ។ នេះបង្ហាញឲឃើញថាទំនាក់ទំនងរបស់គ្រួសារលោក Tono និង Nycha មិនមែនតែកូនៗនោះទេដែរយល់ចិត្តគ្នាសូម្បីតែចាស់ទុំក៏ស្និទស្នាលនឹងគ្នាខ្លាំងផងដែរ ដូចនេះរឿងគ្រួសារមិនមែនជាឩបសគ្គស្នេហារបស់អ្នកទាំងពីរនោះឡើយបើទាំងគូបប្រកាសទំនាក់ទំនងស្នេហាជាសាធារណះ។ តោះមកមើលកម្រងរូបថ្ងៃដើរកំសាន្ដមានក្ដីសុខរបស់គ្រួសារអ្នកទាំងពីរ៖​

After Footer (Active) - damrei Mr1 Zone2

ប្រភព​៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ