Chompoo-Knot គម្រប់ខួបអាពាហ៍ពិពាហ៍ 7 ឆ្នាំតែឆ្នាំនេះមិនបានស្វីតតែពីរនាក់នោះទេព្រោះមានអ្នក…..! មានរូបភាព
ទោះបីជាម៉ាក់ៗទើបតែសម្រាលអូន Abigail ក្លាយជាអ្នកម៉ាក់កូនបីដែលកំពុងតែរវល់និងការមើលថែនិងចិញ្ចឹមកូនៗ ប៉ុន្ដែ Chompoo Araya ក៏មិនភ្លេចនិងបំពេញភាពផ្អែមល្ហែមជាមួយស្វាមីរូបសង្ហា Knot Witsarut ជាពិសេសថ្ងៃពិសេសៗរាល់ឆ្នាំ
យ៉ាងជាក់ស្ដែងក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍គម្រប់ខួប 7ឆ្នាំ ក៏បានឃើញសកម្មភាពស្វីតៗរបស់ Chompoo-Knot ដែលថតរូបគូរហើយក្នុងដៃមានកាន់បាច់ផ្កាពណ៌ផ្កាឈូកមួយបាច់ធំ ព្រមជាមួយនិងសារផ្អែមៗដែល Chompoo បានផុសឃ្លាថា ” to our 7th Anni Can’t imagine my life without you.. @nottvisrut Couldn’t ask for more kub.. ( Well…តាមពិតទៅអាចសុំបានទៀត “
ជារូបភាពផ្អែមជាងស្ករទៅទៀត ហើយថែមទាំងគួអោយស្រលាញ់ទៀតផង ព្រោះមានកូនពៅមកចូលរួមជាមួយដែរ កូនស្រីគេងនៅក្បែរៗបាច់ផ្កា គួអោយខ្នាញ់ណាស់កូនស្រី មួយសន្លឹកណាក៏លួចភាពទាក់ទាញពីំម៉ាក់ពីប៉ាដែរ
ចំណែកឯខាងស្វាមីវិញក៏បានផុសរូបភាពផ្អែមល្ហែមថា “7 amazing years to infinity and beyond. Happy Anniversary! @chomismaterialgirl”
អត្ថបទដោយ : នីត្តា

























