ម៉េចចឹង! ត្រឡប់ពីក្រៅប្រទេសមិនបានប៉ុន្មាន ទេព បូព្រឹក្ស ស្រាប់តែដេកព្យួរសុឺរ៉ូមនៅមន្ទីរពេទ្យ!(មានរូបភាព)
ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីមួយរយៈពេលមុនតារាចម្រៀងល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស បានធ្វើដំណើរកំសាន្តនៅក្រៅប្រទេសយ៉ាងសប្បាយរីករាយ និងបានចូលហាងទិញរបស់ប្រ៊េនៗជាច្រើនថែមទៀតផង។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ស្រាប់តែពេលត្រឡប់មកផ្ទះវិញមិនបាបប៉ុន្មានថ្ងៃផង ស្រាប់តែលេចរូបភាពមិត្តភក្ដិនាងបង្ហោះបង្ហាញសកម្មភាពនាងកំពុងតែដេកសម្រាកនៅលើគ្រែពេទ្យ និងថែមទាំងមានព្យួរសុឺរ៉ូមនៅដៃ និងថែមទាំងនិយាយទៀតថា៖
«ឆាប់ជាណាពួកម៉ាក់ហត់ពេកហើយ Tep Boprek»
ហើយក្នុងនោះតារាចម្រៀងស្រីរូបនេះក៏បានស៊ែររូបថតនេះនិងភ្ជាប់ជាមួយសារបែបលេងសើចបែបនេះថា៖
«អាការៈចាយលុយលើសកម្រិត អើយរកពួកម៉ាកណាបាន ចឹងនៀក»។
តាមរយៈរូបភាពនោះហ្វេនៗ និងអ្នកសិល្បៈជាច្រើនបាននាំគ្នាបង្ហាញការព្រួយបារម្ភចំពោះតារាស្រីរូបនេះ និងបានជូនពរឲ្យនាងឆាប់ជាសះស្បើយថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី