ពេលតុបតែងឈុតសម័យថ្មីថាស្រស់ស្អាតហើយ ដល់ពេលដែលតារាស្រីនាង Pat Napapa មកធ្វើសក់ផាត់មុខតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណរឹតស្រស់ស្អាតថែមទៀត មានទៅធម្មតាអីរូបនាងក៏ធ្លាប់ជាតួឯកស្រីមួយរូបផងដែរក្នុងរឿងភាគថៃ។
ដោយតារាស្រីនាង Pat Napapa ក្រៅពីអាជីពអ្នកសម្ដែងរូបនាងក៏ជាពិធីការនីមានវោហារសព្ទមួយរូបផងដែរ សម្រាប់ការសម្ដែងវិញរូបនាងលេងមកអស់ហើយ ទាំងធ្លាប់ជាតួឯកស្រីសុភាពៗក្នុងរឿងនិងជាតួឈ្លានីសឬជាតួកំប្លុកកំប្លែងក្នុងរឿង។ ដោយមានសមត្ថភាពលេងបានច្រើនតួអង្គរបស់នាង ទើបធ្វើឲតារាស្រីនាង Pat មានរឿងជាច្រើនសម្ដែងជាបន្ដបន្ទាប់ ជាពិសេសជាតួកំប្លែងនិងតែម្ដង លេងលើកណាក៏ធ្វើឲអ្នកទស្សនាសើចជាមួយរូបណាផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ