ជាសិល្បករវ័យក្មេងដែលមានឥទ្ធិពលលំដាប់ពិភពលោកសម្រាប់ Lisa Lalisa Manoban (Lisa BLACKPINK) ភាពក្តៅគគុករបស់នាងបានធ្វើឱ្យ Instagram ផ្ទាល់ខ្លួន lalalalisa_m មានអ្នក Follow សរុបដល់ទៅ 77 លាននាក់ ដែលនេះធ្វើឱ្យ Lisa ក្លាយជាតារា Kpop ដំបូងគេបំផុតដែលទទួលបានអ្នកFollower ចំនួនច្រើនបែបនេះដោយមានចំណាត់ថ្នាក់លេខ 3 ក្នុងចំណោមតារាអាស៊ី និងលេខ 39 នៅលើពិភពលោកក្នុងកំឡុងខែមុន។
Lisa បានហោះត្រឡប់ទៅប្រទេសថៃវិញដើម្បីប្រារព្ធខួបកំណើតរបស់ម្ដាយនាង។ ហើយបានខ្ចប់កាបូបដើម្បីទៅវិស្សមកាលនៅប៉ាតាយ៉ា ក្នុងនោះមានមិត្តភ័ក្តិជិតស្និទ្ធ និងតារាស្រីវ័យក្មេង Diana Flipo ផងដែរ។
ថ្មីៗនេះ Instagram របស់មិត្តស្រីជិតស្និទ្ធរបស់ Lisa បានបង្ហោះរូបថតស្និទ្ធឈរឱបគ្នាឈរនៅមាត់សមុទ្រសម្រាប់ការបង្ហោះនេះ caption សរសេរថា៖ Summer is beautiful but friendship is better រដូវក្ដៅគឺស្រស់ស្អាត ប៉ុន្តែមិត្តភាពកាន់តែស្រស់ស្អាតជាង ។



