ស្គាល់បងធំទេ?!! លោក Num Kanchai ផ្តាំផ្ញើរពាក្យគួពិចារណាមួយចំនួន ធ្វើអោយប្រជាជនថៃកាន់តែចូលចិត្តស្រលាញ់គាត់បន្ថែមទៀត!
បានក្លាយជាបុគ្គលគំរូរបស់សង្គមថៃហើយសម្រាប់លោក Num Kanchai ដែលប៉ុន្មានឆ្នាំចុងក្រោយនេះគាត់លះបង់គ្រប់យ៉ាងដើម្បីអាជីពជាពិធីករប្រុសតាមរកយុត្តិធម៌អោយសង្គមនិងប្រជាជនស្លូតត្រង់។ គាត់ខិតខំធ្វើការងារដែលប្រថុយប្រថាន អាចប៉ះពាល់ដល់សុវត្ថិភាពខ្លួននិងសមាជិកគ្រួសារដើម្បីតែលទ្ធផលល្អអោយមហាជនថៃ។
ចុងក្រោយនេះគាត់បានក្លាយជាជនដែលដឹកនាំប្រជាជនថៃអោយក្លាហានហ៊ានតបតនឹងទង្វើរអាក្រក់របស់បុគ្គលមានទ្រព្យសម្បត្តិ ហើយចូលចិត្តប្រើអំណាចដើម្បីកៀបសង្កត់អ្នកដទៃ។ ដោយពិធីករប្រុសបានផុសនៅក្នុងហ្វេសបុកផ្លូវការណ៍របស់គាត់ថា “ចូរកុំអោនក្បាលអោយមនុស្សដេរឆាន ចូរកុំផ្តល់ឧកាសអោយមនុស្សគម្រក់ ចូរកុំជឿសំដីរបស់មនុស្សបោកប្រាស់សង្គម ចូរប្រើប្រាស់សតិបញ្ញាក្នុងការតស៊ូជាមួយពួកគេ”។
ធ្វើអោយប្រជាជនពេញចិត្តនាំគ្នាចូលមក like, Comment ហើយនាំគ្នាយកទៅ Share បន្តយ៉ាងច្រើនកុះករអមជាមួយCaption ថា “ពេញចិត្តបំផុតគឺប្រយោគចុងក្រោយ : ប្រសិនបើយើងសុខចិត្ត ហើយព្រមតាមមនុស្សអាក្រក់គ្រប់ពេលវេលា យើងនឹងក្លាយជាមនុស្សដែលមានសភាពដូចពួកវា” ។
អត្ថបទដោយ សា






