ល្បីនៅតិកតុកមានមនុស្សមើលរាប់លាននាក់! លេចវត្តមានអភិកជនថ្មីមានឈ្មោះ “អភិកជនអន្ទង់វែងចានវែង”

ភ្នំពេញ៖ លេចអ្នកល្បីថ្មីដែលទទួលបានការគាំទ្រនិងសរសើរ ហើយជាពិសេសមហាជនជាច្រើននាំគ្នាពេញចិត្តនឹងលោកផ្ទាល់តែម្តង ដែលជាមនុស្សចេះកំប្លែងបែបស្ងួតៗ ឱ្យតែនិយាយម្តងៗ ធ្វើឱ្យមហាជនអស់សំណើចជាខ្លាំង មិនថា មនុស្សចាស់ឬក្មេងឡើង សុទ្ធតែចង់មើលវិឌីអូរបស់លោកនៅហ្វេសប៊ុកនិងតិកតុក។

លោកក៏ត្រូវបានមហាជននិងអ្នកគាំទ្ររបស់លោកហៅ “អភិកជនអង្ទន់វែងចានវែង” ដែលកំពុងផ្ទុះការគាំទ្រនៅលើតិកតុក រហូតមានមនុស្សមកស្គាល់នៅលើហ្វេសប៊ុកបន្ថែមទៀត។

ទន្ទឹមនឹងផងដែរ លោកត្រូវបានមហាជនតាមដាននិងតាមសង្កេតកាន់តែស្គាល់ច្រើននៅលើបណ្តាញសង្គម ហើយសូម្បីវិឌីអូវិធីលៀសខ្មែរ ដែលមានចំណងជើងថា “លៀសហាលអភិកជន” ក៏ត្រូវមហាជនចូលមើលនិងលាន់មាត់សរសើរទៅកាន់លោកផ្ទាល់ថា ពិតជាប្រសព្ទក្នុងរកវិធីធ្វើហើយ ចេះធ្វើរបបឆ្ងាញ់ទៀត។ មិនត្រឹមតែប៉ុណ្ណោះ ចេះរកនឹកពាក្យនិយាយបកស្រាយ ធ្វើឱ្យមហាជនផ្ទុះសំណើចជាមួយនឹងលោកថែមទៀត។

នៅពេលកាន់តែល្បីខ្លាំង ទទួលបានការគាំទ្រពីមហាជនហើយនោះ គឺមានការចោទសួរ និងខ្លះទៀត ចង់ដឹងពីប្រវត្តិរបស់លោកថាតើលោកជានរណា? ហើយស្រ្តីម្នាក់ស្អាតនោះ គឺជានរណាដែលឧស្សាហ៍ក្បែរកាយជាមួយនឹងលោកស្ទើរតែ២៤ម៉ោងលើ២៤ម៉ោងទៅហើយនោះ។ មានអ្នកខ្លះ មិនអស់ចិត្តសួរថា ថាលោកជាអភិកជនពិតប្រាកដមែនឬអត់? ឬគ្រាន់តែបោកប្រាស់យកល្បី អោយមហាជនចូលមើលវិឌីអូរបស់លោកកាន់តែច្រើនចង់ល្បីឬយ៉ាងណា?

ទន្ទឹមនឹងផងដែរ ការពិតនិងប្រវត្តិនៃជិវិតរបស់បុគ្គលល្បីថ្មី “អភិកជនអង្ទន់វែងចានវែង” ក៏ត្រូវបានមនស្សជិតស្និតនៅក្បែរលោកបានធ្វើការទម្លាយឱ្យដឹងច្បាស់ផងដែរថា លោកមានឈ្មោះ “Brandon Lee” មានសញ្ជាតិអូស្រ្តាលី ហើយលោកជាកូនខ្មែរមួយរូបបានរស់នៅទៅលើទឹកដីប្រទេសអូស្រ្តាលីចាប់តាំងពីលោកមានអាយុ៨ឆ្នាំមកម្ល៉េះ។ លោកបានបញ្ចប់ការសិក្សាផ្នែក ឌីហ្សាញនិងសាងសង់ នៅសាកលវិទ្យាល័យ New South Wales ទីក្រុងស៊ីតនី ប្រទេសអូស្រ្តាលី។ លោក Brandon Lee ជាបុគ្គលល្បីក្នុងប្រទេសអូស្ត្រាលី ដែលវិស្វករម្នាក់ទទួលបានមេដាយមាសនិងប័ត្រសរសើរជាច្រើនមកហើយ។

លោក Brandon Lee ជាអគ្គនាយកក្រុមហ៊ុនសាងសង់មួយក្នុងប្រទេសអូស្រ្តាលីដែលស្គាល់ថា ជាអ្នកមានម្នាក់ មានទាំំងចំណោះដឹងនិងទ្រព្យសម្បត្តិ ហើយលោកក៏ត្រូវបានបងប្អូនខ្មែរនៅទីនោះ ស្គាល់ថា លោកជាកូនខ្មែរដែលមានសមត្ថភាពខ្លាំងនៅលើវិស័យអចលនាទ្រព្យក្នុងប្រទេសអូស្រ្តាលី។ ប៉ុន្តែលោកធ្លាប់រងវិបត្តិធ្ងន់ធ្ងរមុននិងអំឡុងពេលកូវិដ១៩ គឺក្រុមហ៊ុននិងមុខជំនួញនៃវិស័យសាងសង់អចលនាទ្រព្យរបស់លោក Brandon Lee រងផលប៉ះពាល់ពីវិបត្តិសាកលមួយនេះយ៉ាងធ្ងន់ធ្ងរ ដោយលោកត្រូវខាតទុនប្រមាណ៦លានដុល្លារអាមេរិក។

ក្រោយវិបត្តិកូវិដ១៩រៀងធូរស្រាល លោកបានសម្រេចចិត្តចុងក្រោយ គឺយកពេលវេលារបស់លោកចុងក្រោយ មករស់នៅស្រុកខ្មែរវិញ យកប្រមូលទ្រព្យធន់ មកកសាងជីវិតថ្មី នៅស្រុកខ្មែរ។ អ្វីដែលកត់សម្គាល់នោះ លោកបានទទួលភរិយាស្អាតម្នាក់ និងជាដៃគូល្អម្នាក់ដូចនឹងល្អលផងដែរ ចេះបង្កើតសាច់រឿងកំប្លែងជាមួយគ្នា, ចេះរកស៊ីលើមុខរបបតូចធំំជាមួយគ្នា, ហើយអ្វីដែលល្អនិងធ្វើឱ្យមហាជនរំភើបអមដោយការច្រណែនផងដែរ គឺស្នេហាបែបចាស់ទុំរបស់លោកនិងភរិយាពិតជាផ្អែមល្ហែម មិនចាញ់ក្មេងៗឡើយ ដែលធ្វើឱ្យមហាជនសរសើរនិងគាំទ្រអ្នកទាំងពីរ។

ភរិយាទាំងស្អាតនិងមានសមត្ថភាពចេះរកស៊ីរបស់លោក Brandon Lee គឺជាលោកស្រី Sreng Danich ឬហៅ “បងស្រីម្លិះ” ដែលជាអគ្គនាយិកាមជ្ឈមណ្ឌលកែសម្ភស្សនិងដើមទ្រូងនារី “ម្លិះ” ដ៏ល្បីឈ្មោះនៅកម្ពុជា និងម្ចាស់ប្រេន Pearl Natural Skincare មានផលិតផលថែរក្សាផ្ទៃមុខ ដូចជា ម៉ាស់បិទ ស្ទីមសែលសុខចៀមនិងឈុតព្យាបាលបំបាត់មុខមុន ជាំ អាច់រុយ សរសៃក្រហម ព្យាបាលមុខអាលែកហ្ស៊ី ស្តើង រោលកន្ទួល,ជួយធ្វើឲ្យសាច់មុខប្រែជាសម៉ត់រលោងពណ៌ស៊ីជម្ពូ,ជួយផ្ចិតរន្ធរោម ជួសជួលកោសិកាដែលខូច,និង បណ្តុះកោសិកាថ្មីឡើងវិញ។

អ្វីដែលកាន់តែគួរសរសើរថែមទៀតទាំំងនោះ ទោះបីជា អ្នកមានយ៉ាងណាក៏ដោយក៏មិនខ្ចិលនិងបន្ថូរដៃដែរ លោក Brandon Lee នៅខំប្រឹងជួយគាំទ្រដល់ភរិយានូវ ប្រេន Pearl Natural Skincare និង មជ្ឈមណ្ឌលកែសម្ភស្សនិងដើមទ្រូងនារី “ម្លិះ” ហើយតែងតែធ្វើឱ្យភរិយារបស់លោកសប្បាយចិត្តជាប្រចាំ។ លោក Brandon Lee ក៏ធ្លាប់និយាយថា លោកគ្រាន់តែមនុស្សសាមញ្ញប៉ុណ្ណោះ មិនមែនជាអភិកជនអ្វីដូចនិយាយទេ ពេលខ្លះគ្រាន់តែយកនេះមកលេងសើច បែបកំប្លែង ចង់ធ្វើឱ្យបងប្អូនខ្មែរ សប្បាយសើច និងចង់ឱ្យប្រពន្ធលោកសប្បាយចិត្តឱ្យច្រើនប៉ុណ្ណោះ។

បើយោងប្រភពដដែលក៏បង្ហើបឱ្យដឹងថា លោក Brandon Lee រហ័សនាម “អភិកជនអង្ទន់វែងចានវែង” មិនត្រឹមតែជួយរកស៊ីភរិយា នូវ ប្រេន Pearl Natural Skincare និង មជ្ឈមណ្ឌលកែសម្ភស្សនិងដើមទ្រូងនារី “ម្លិះ” ប៉ុណ្ណោះ លោកក៏កំពុងបង្កើតការសាងសង់និងវិនិយោគដីធ្លីក្នុងខេត្តកំពត ដែលលោកគិតជា ទឹកដីល្អសម្រាប់លោកក្នុងរស់និងរកស៊ីនៅនាពេលចាស់វ័យជាមួយភរិយរបស់លោក និងស្រលាញ់ស្រុកខ្មែរលែងទៅរស់នៅទីណាទៀតហើយ។

លោក Brandon Lee រហ័សនាម “អភិកជនអង្ទន់វែងចានវែង” ក៏ផ្តាំផ្ញើរដល់អ្នកគាំទ្ររបស់លោកផងដែរថា លោកសូមថ្លែងអំណរគុណចំពោះការតាមដានលោកពីមហាជន ហើយស្រលាញ់លោកនិងភរិយារបស់លោកថែមទៀត។ លោកជូនពរប្រជាពលរដ្ឋខ្មែរ ជួបពុទ្ធទាំង៤ប្រការ៕

អត្ថបទដោយ Renno រូបភាព ហ្វេសប៊ុក