អ្នកស្រី Ningpanita និងស្វាមីបានទៅរកមេធាវីដើម្បីរៀបចំបណ្តឹងសម្រាប់ “សិន” លើកនេះប្តឹងទាល់តែនាងបិទមាត់ឈប់ហ៊ានសម្តីធំ!

នៅចាំបានទេថាក្រោយពេលក្រុមប៉ូលីសប្រកាសថារឿងក្តីតែងម៉ូជារឿងឧបទវហេតុ ហើយថ្លែងថាជននៅលើទូកទាំងអស់ត្រូវទទួលទោសស្រាលគ្រប់គ្នា កញ្ញា “សិន” ម្នាក់ក្នុងចំណោមប្រាំនាក់នៅលើទូកជាមួយតារាស្រីបានបោះសម្តីផ្លែផ្កាជាមួយតារាស្រី Ningpanita ដែលមិនសូវមានសុជីវធម៌បណ្តាលអោយប្រធានបទរបស់អ្នកទាំងពីបានក្លាយជាពត៌មានដែលប្រជាជនចាប់អារម្មណ៍ជាខ្លាំង។

រឿងជម្លោះតាមបណ្តាញសង្គមរបស់អ្នកទាំងពីនៅមិនទាន់ចប់ទេ ក្រោយពេលតុលាការបដិសេដបណ្តឹងដែលសិនចង់ប្តឹងតារាស្រី ពេលនេះអ្នកនាង Ningpanita និងស្វាមីបានធ្វើដំណើររឿងសុំប្តឹងកញ្ញាសម្តីបាន “សិន” វិញដោយបានជួបពិភាក្សារឿងនេះជាមួយមេធាវីលំដាប់លេខ១របស់ប្រទេសថៃ។

ទាក់ទងនឹងរឿងថាប្តឹងលើចំនុចអ្វីខ្លះ ហើយសិនត្រូវប្រឈមនឹងទោសអ្វីខ្លះខាងលោកមេធាវីតាំសុំប្រកាសអោយជ្រាបតាមក្រោយ បន្ទាប់ពីទទួលបានកាអនុម័តអោយធ្វើបន្តពីក្រុមតុលាកា។ ស្វាមីរបស់តារាស្រីបោះសម្តីថា ខ្លាំងដាក់ពួកយើងពេក សម្តីមិនដឹងណាណីបែបនេះ ទាល់តែជួបធម៌ក្តៅខ្លះទើបបាន ហើយលោកបានបន្តទៀតថាលើកនេះគាត់សុំលេងចាស់ម៉ាចាស់ដៃហើយ ព្រោះបានទុកគ្រប់យ៉ាងក្នុងចិត្តយូរដែលហើយ តាំងពីមានរឿងក្តីតែងម៉ូបាត់បង់ជីវិតដំបូងៗមកម្លេះ!

អត្ថបទដោយ សា