ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងរូបស្រស់កញ្ញា វ៉ាន់ វល័ក្ខ ដែលបច្ចុប្បន្ននេះនាងកំពុងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំង តាមរយៈការបង្ហាញខ្លួននៅក្នុងបណ្ដាញសង្គមជាមួយនិងជីវិតបែបឡូយឆាយរបស់នាងផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញនាងបង្ហោះរូបភាពបង្ហាញផ្ទះវីឡាថ្មីមួយខ្នងយ៉ាងធំស្កឹមស្កៃ ដែលនាងទើបតែទិញ និងថែមទាំងរៀបរាប់សារយ៉ាងចាក់ដោតបែបនេះទៀតថា៖
«កំណត់គោលដៅឱ្យច្បាស់លាស់ហើយសម្រេចធ្វើឱ្យពិតប្រាកដ នោះគ្មានអ្វីដែលយើងស៊ូហើយយកមិនបាននោះទេ #ក្មេងកំព្រាម្នាក់នេះមានលំនៅឋានពិតប្រាកដច្បាស់លាស់ហើយ អរគុណពាក្យធ្លាប់មើលងាយកន្លងធ្វើឱ្យខ្ញុំតស៊ូខំប្រឹង ហេងៗការចូលមករស់នៅកន្លែងថ្មី»
ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជននិងហ្វេនៗគ្រប់គ្នាកាន់តែសរសើរការតស៊ូរបស់តារាស្រីរូបនេះ រហូតសម្រេចបំណងប្រាថ្នាមានទ្រព្យសម្បត្តិយ៉ាងច្រើនបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី