ម៉ែមកដោយខ្លួនឯងលើកនេះ!!! Pinkysavika ចូលតួរហូតតួឯកស្រីក្នុងរឿងល្បី gangubai ចូលមកខមមិនលើផុសរបស់នាង!!

បានក្លាយជាប្រធានបទដែលកំពុងពេញនិយមខ្លាំងបំផុតនៅក្នុងសារពត៌មានសិល្ប:និងបណ្តាញសង្គមអនឡាញ គ្រប់ពេលដែលយើងចូលមើលក្នុង ហ្វេសប៊ុក អ៊ិនស្តាក្រាម ធ្វីតតើ ក៏ដូចជាបណ្តាញផ្សេងៗទៀត យើងរមែងឃើញ Poster រឿងឥណ្ឌារឿងនេះជានិច្ច។ “gangubai kathiawadi” កំពុងធ្វើដំណើរទៅកាន់កម្មវិធីប្រគួតប្រជែងរឿងខ្សែរភាពយន្តដែលល្អបំផុតប្រចាំឆ្នាំ២០២២។

After Footer (Active) - damrei Mr1 Zone2

ប្រជាជនទូទាំងពិភពលោកកំពុងនាំគ្នារៀបចំពេលវេលាធ្វើយ៉ាងណាអោយឆាប់បានចូលទស្សនារឿង “gangubai kathiawadi” ចំណែកប្រជាជនថៃពេលនេះក៏កំពុងជក់ចិត្តហើយចូលតួតាមរឿងនេះជាខ្លាំង មូលហេតុមួយដែលបណ្តាលអោយប្រជាជនថៃចូលចិត្តរឿងឥណ្ឌាព្រោះសាច់រឿងអប់រំឆ្លុះបញ្ចាំងពីជីវិតពិត និងដែលពិសេសបំផុតនោះគឺមានតារាស្រីថៃម្នាក់បានចូលរួមសម្តែងបង្ហាញពីភាពអស្ចារ្យរបស់ស្ត្រីក្នុងរឿង។

កញ្ញា Pinkysavika បានចូលរួមសម្តែងការគាំទ្រ ហើយបានក្លាយជាហ្វែនរបស់រឿងនេះយ៉ាងពិតប្រកដ នាងបានផុសរូប ផុស Quote ល្អៗដែលមាននៅក្នុងរឿងនោះចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់នាងជាច្រើន។ តារាស្រីថែមលើកទឹកចិត្តអោយមហាជនទាំងអស់បានទស្សនាសាច់រឿងដ៏សែនអស្ចារ្យមួយនេះដើម្បីទទួលបានគំនិត អារម្មណ៍ និងមេរៀនល្អយកទៅបម្រុងជីវិតអោយមានការរីកចម្រើន។

អត្ថបទដោយ សា