មិនដែលខ្វះទិដ្ឋភាពកក់ក្តៅអោយហ្វែនៗបានទស្សនាសោះឡើយសម្រាប់គ្រួសាររបស់តារា Pok- Margie ដែលចុងក្រោយនេះស្វាមីចំណាយលុយមហាសាល (ជាង២៣ លានបាត) ដើម្បីទិញ និងតុបតែងរថយន្តថ្មីអោយ Margie អោយកាន់តែទំនើបហើយមានតែមួយក្នុងពិភពលោក។
ក្នុងដំណើរការនៃការ Surprise លោក “ប៉ក់” ត្រូវគាំងទ្រាំបិទបាំងមួយថ្ងៃពីព្រោះមិនអាចធ្វើបានដោយសាអ្នកនាង Margie ចេញក្រៅមិននៅផ្ទះ។ គាត់ត្រូវលាក់អាថ៌កំបាំងក្នុងចិត្តមួយយប់ពេញ ហើយចុងក្រោយក៏ធ្វើបានសម្រេច ភរិយារំភើបខ្លាំង បញ្ចេញអាការ:សប្បាយចិត្ត ញញឹមមុខឡើងបព្រឹមទាំងព្រឹកព្រលឹម។
ពេលនេះឡានរបស់ Margie ក្លាយជាឡានដែលមានតម្លៃខ្ពស់បំផុតនៅក្នុងផ្ទះមហាសេដ្ឋី ថ្លៃដល់ថ្នាក់លោកប៉ក់និយាយាថាយកកាដូមួយនេះហើយចាំ៧ឆ្នាំក្រោយចាំយកមួយទៀត ខ្ញុំត្រូវការពេលដើម្បីសន្សំលុយ។
អត្ថបទដោយ សា





