ពីមុនស្វីតជាងនេះទៀត! តួឯកស្រីនាង Nune បង្ហោះរូប១២ឆ្នាំមុនជាមួយស្វាមី ស្អាតសង្ហារគូ!!

មួយពព្រិចភ្នែកសោះរំលងទៅ១២ឆ្នាំហើយ! តួឯកស្រីជើងចាស់ល្បីឈ្មោះនាង Nune Woranuch និងស្វាមីនាំគ្នាបង្ហោះរូបកាលពីអតីតកាលរំលឹកអនុស្សាវរីយ៍ចាស់ៗក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១២ឆ្នាំ បានក្លាយជាគូស្វាមីភរិយានឹងគ្នាដប់ឆ្នាំជាងហើយ។

ដោយកាលពីឆ្នាំ២០១០តួឯកស្រីនាង Nune Woranuch គឺជាតួឯកស្រីសម្រស់លេចធ្លោរល្បីឈ្មោះមួយរូបក្នុងសិល្បៈថៃ បានសម្រេចចិត្តរៀបការជាមួយនឹងកូនប្រុសត្រកូលអ្នកជំនួញលោក Piti Bhirombhakdi ធ្វើឲកាលនោះរឿងនេះក្លាយជាពត៌មានល្បីមួយផងដែរ។ ធ្មេចបើកៗពេលវេលាបានរំលងទៅដប់ឆ្នាំជាងហើយ ថ្វីត្បិតតែពេលនេះគូនេះមិនទាន់មានកូនប្រុសស្រី តែចំណងស្នេហាវិញនៅតែផ្អែមល្ហែមរឹងមាំយល់ចិត្តគ្នាជានិច្ច ជាពិសេសក្នុងថ្ងៃគម្រប់ការរៀបការរ១២ឆ្នាំទាំងគូសុទ្ធតែបង្ហោះរូបស្វីតៗរូបគូរលឹកថ្ងៃរៀបការ និងធ្វើឲឃើញថាគូនេះ១២ឆ្នាំមុនស្អាតសង្ហារគូតែម្ដង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ