ជិតរៀបការហើយ! តោះមកមើលសម្រស់ Pancake ក្នុងឈុតកូនក្រមុំដែលស្លៀកកន្លងមកមួយណាសមជាងគេ?

ជិតលាភាពនៅលីវហើយ! តារាសម្ដែងស្រីល្បីឈ្មោះក្នុងរឿងភាគថៃតួឯកស្រីនាង Pancake Khemanit និងគូស្នេហ៍មានគម្រោងត្រៀមរៀបចំពិធីមង្គលការហើយ ក្រោយទាក់ទងមើលចិត្តគ្នាជាច្រើនឆ្នាំ​។ ដោយតារាស្រីនាង Pancake តែងត្រូវបានអ្នកសារពត៌មានសួរនាំជាច្រើនលើកផងដែររឿងមង្គលការ ព្រោះនាងនិងគូស្នេហ៍ទាក់ទងគ្នាមក១០ឆ្នាំជាងហើយថែមចំណងស្នេហាក៏ផ្អែមល្ហែម តែមិនទាន់គិតគូររឿងមង្គលការសោះ។ ហើយកន្លងមក Pancake ក៏តែងតែឆ្លើយថាមិនទាន់គិតគូរព្រោះចង់ផ្ដោតលើរឿងរៀនសិន ពេលនេះតួឯកស្រីដួងនេះបានបញ្ចប់ការសិក្សារបស់ខ្លួនហើយទាំងនាងនិងគូស្នេហ៍សុទ្ធតែបានបញ្ចប់ថ្នាក់បណ្ឌិត ទើបតែទទួលសញ្ញាប័ត្រថ្មីៗ។ ដូចការសន្យានឹងគ្នាពេលនេះទាំងគូបានគិតគូរឿងថ្ងៃមង្គលការហើយ ដោយ Pancake ក៏បានបង្ហោះរូបតុក្កតាមួយគូស្លៀកឈុតកូនកំលោះកូនក្រមុំ ដើម្បីឲអ្នកគាំទ្រដឹងពីដំណឹងល្អរបស់នាង តែនៅថ្ងៃណានោះរូបនាងមិនទាន់បានបញ្ជាក់នៅឡើយនោះទេ។ ធ្វើឲមិត្តភក្ដិនិងអ្នកគាំទ្រជាច្រើនចូលមក Comment រួមត្រេកអរជាមួយនាងផងដែរ។

ខាងក្រោមនេះសុទ្ធកម្រងរូបរបស់ Pancake ក្នុងឈុតកូនក្រមុំដែលរូបនាងធ្លាប់បានស្លៀកដើម្បីថតបែបឬដើរបង្ហាញម៉ូត។តោះមកមើលលេងៗថាតួឯកស្រីនាង Pancake ស្លៀកឈុតកូនក្រមុំបែបណាស្រស់ស្អាតជាងគេ?

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ