គូ Boy-Jeap ដើរជួយគេបានគម្រប់មួយឆ្នាំ!! ពួកគេជួយប្រជាជនបានចំនួន 421ភូមិឃុំ ហើយនៅមានជាបន្តទៀត!

បានក្លាយជាស្វាមីភរិយាតារាដែលទទួលបានក្តីស្រលាញ់ពីប្រជាជន ទទួលបានការស្ងប់ស្ងែងពីសំណាក់ស្ថាប័នរដ្ឋនិងមិត្តភក្តិនៅក្នុងវិស័យយ៉ាងសម្បើមក្រៃលែង។ អញទាំងពីរចាប់ផ្តើមហើយតាំងចិត្តជួយអ្នកដទៃដោយសុទ្ធចិត្ត ហើយរហូតមកទល់ពេលនេះ Boy-Jeap និងក្រុមការងារជួយគេបានមួយឆ្នាំហើយ។

ក្នុងថ្ងៃគម្រប់ខួបនេះលោក boypeace បានផុសរូបសកម្មភាពចុះផ្តល់ចំណីអាហារអោយប្រជាជនខ្វះខាត ហើយបានសសេរ Caption ថា “ថ្ងៃទី ១មេសា ជាថ្ងៃគម្រប់១ឆ្នាំ ៤២១ភូមិឃុំដែលយើងបានចុះទៅដល់។​ មកទល់ពេលនេះខ្ញុំនិងក្រុមការងារទាំងអស់នៅតែមានចិត្តរំភើបរីករាយគ្រប់ពេលដែលបានក្លាយជាចំនែកតូចមួយក្នុងការចុះជួយបងប្អូននៅតាមភូមិឃុំ។ …

After Footer (Active) - damrei Mr1 Zone2

…កន្លងមកយើងបានស្តាប់រឿងរ៉ាវទុក្ខសោកព្រោះការខ្វះខាត ឃើញស្នាមញញឺម លឺសំលេងសើចក្អាកក្អាយរបស់ពួកគាត់បានធ្វើអោយចិត្តរបស់យើងទាំងអស់គ្នាបានធូស្បើយខ្លះនិងសប្បាយចិត្តតាមពួកគាត់ជាខ្លាំង… ឡានអាហាររបស់ពួកយើងនឹងបន្តធ្វើបែបនេះជារឿយៗតាមដែលយើងអាចធ្វើទៅបាន ក្រុមការងារយើងខ្ញុំសូមអរគុណបងប្អូនដែលមានចិត្តចូលរួមជាមួយក្រុមការងារក្នុងរយ:ពេលមួយឆ្នាំនេះ” ។

បណ្តាលអោយគ្រួសារតូចរបស់តារាប្រុស និងក្រុមការងារទទួលបានកំលាំងចិត្ត ខមមិនសសើរ លើកទឹកចិត្ត និង រូប ❤️❤️❤️❤️ ជាច្រើន។

អត្ថបទដោយ សា