Aum Patcharapa ចែករំលែករឿងជនឆបោកមកបោកដល់ផ្ទះ ធ្លាប់ខាត់បង់អស់ 2 ដង ទំរាំតែដឹងខ្លួន ប្រកាសអោយគ្រប់គ្នាប្រយ័ត្នមួយរយៈនេះមកញឹកណាស់
ធ្វើអោយតារាសម្ដែងស្រីរូបស្រស់សាច់ចាយ៉ាង Aum Patcharapa ដល់ថ្នាក់ត្រូវចេញមកប្រកាសដំណឹងដោយខ្លួនឯងផ្ទាល់ ព្រោះធ្លាប់ជួបផ្ទាល់មកហើយ សម្រាប់រឿងរ៉ាវជនឆបោកមកបោកដល់មុខផ្ទះ ហើយក៏ធ្លាប់ចាញ់បោកអស់ពីរដងដែរ រឿងនេះហ្វេនៗដង្ហែគ្នាចូលមកបញ្ចេញមតិយោបល់ព្រោងព្រាត
ដោយជាក់ស្ដែងសាម៉ីខ្លួនបានផុសសារនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @aum_patchrapa ក្នុងអត្ថន័យថា “មានបុគ្គលិកដឹកជញ្ជូនដឹងឥវ៉ាន់មកហើយយកលុយជិតមួយពាន់ជាង ក្នុងខែនេះមកញឹកញាប់ ធ្វើបែបនេះមកច្រើនដងហើយ (ហើយអ្នកផ្ទះចាញ់បោកអស់ពីរដងដែរហើយ ព្រោះគិតថា Aum ជាអ្នកកម្មុង់) ដល់ពេលមកលើកនេះមេផ្ទះគាត់ដឹងមុនហើយ ទើបគាត់សុំសួរមុនថាតើនរណាជាអ្នកកម្មុង់ បើកទ្វាចេញមក អ្នកដឹកឡើងម៉ូតូប្រុយ តើមាននរណាជួបបែបនេះខ្លះដែរទេ សូមប្រយ័ត្នផងណាចា មួយរយៈនេះញឹកណាស់”
និងប្រយោគថា “ចំនួនលុយមួយពាន់ជាង ហើយរាល់លើកដែលមក ពេលមេផ្ទះគាត់ប្រាប់ថាសុំទៅសួរ ពេលមកវិញឃើញអ្នកដឹកនិងរត់ទៅមុនរហូត”
អត្ថបទដោយ : នីត្តា
















