ថ្វីត្បិតនាងចូលចិត្តចេញដើរលេងយប់ជាមួយក្រុមមិត្តភក្តិ តារាសម្តែងស្រីអ្នកនាង Margie រៀបចំខ្លួនបានល្អណាស់នាងមិនដែលមានរឿងអាស្រូវអ្វីនោះទេជាពិសេសរឿងផ្តេសផ្តាសជាមួយបុរសភេទ។ ប៉ុន្តែចុងក្រោយអ្នកទស្សនាភ្ញាក់ផ្អើលនៅពេបានឃើញ live សារភាពការពិតរបស់នាង!
កំឡុងពេលដឹងខ្លួនថាមានបេប៊ីដំបូងៗនាងបានលះបង់អាជីពជា pretty តារាល្បីដោយសារត្រូវបិទបាំងពត៌មានមានផ្ទៃពោះ ប៉ុន្តែសម្រេចចិត្តប្រកាសប្រាប់ហ្វែនៗវិញពេលនាងត្រូវត្រឡប់មកប្រកបរបរទាក់ទងនឹងសិល្ប:វិញ។
នៅក្នុងរឿង “Mummy ជាទីស្រឡាញ់” តារាស្រីរបស់យើងបានដើរតួជាម្តាយចិញ្ចឹមកូនតែម្នាក់ឯងដោយមិនមានឪពុក។ នាងសុខចិត្តលាក់បាំងហើយបង្កើតមើលថែរក្សាកូនស្រីតែម្នាក់ឯងយ៉ាងលំបាក ព្រោះមិនចង់អោយមិត្តប្រុសត្រូវបោះបង់ក្តីស្រម៉ៃព្រោះកូនដែលមកដោយគ្មានគម្រោងរបស់ពួកគេ។
អត្ថបទដោយ សា





