ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn ដែលបច្ចប្បន្ននេះនាងតែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំង មិនថារឿងស្នេហា និងសកម្មភាពក្នុងសង្គមនានានោះទេ។
ជាក់ស្ដែងដូចជាថ្មីៗនេះនាងបានធ្វើឲ្យមហានគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលឃើញទិដ្ឋិភាពក្នុងកម្មវិធីខួបកំណើតគម្រប់អាយុ៧០ឆ្នាំម្ដាយរបស់នាង ដោយបានរៀបចំឡើងយ៉ាងប្រណិត ជាមួយសម្ភារៈថ្លៃ ប្រៀបដូចជាមង្គលការអភិជនមួយទៅហើយ។
តាមរយៈទិដ្ឋិភាពនោះ យើងក៏បានឃើញម្ដាយតារាស្រីរូបនេះ លួចញញឹមបិទមាត់មិនជិត ព្រោះមានកូនស្រីដ៏ល្អ មិនត្រឹមតែមានសម្រស់ស្អាតស្អាតនោះទេ ហើយថែមទាំងកត្តញ្ញូញចំពោះម្ដាយខ្លាំងបែបនេះទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖









អត្ថបទដោយ៖ស៊ីវលី