Mai Davika ស្អាតខ្លាំងណាស់ សហការជាមួយម៉ាកល្បីៗ Aura Championships គូរជាមួយនិងតារាកូរ៉េស្រីល្បីឈ្មោះ…..! មានរូបភាព
អាចនិយាយបានថា Mai Davika អាចចាត់ទុកបានថាជាតួឯកស្រីជួរមុខប្រចាំប្រទេសនិងល្បីឈ្មោះជាប់ៗ ហើយផលិតផលម៉ាកល្បីៗសុទ្ធតែចង់បាននាងទៅចូលរួមសហការជាមួយ ជាពិសេសជាមួយនឹងព្រឹត្តិការណ៍នានាក្នុងវិស័យម៉ូដសម្លៀកបំពាក់ ដែលតារាស្រី Mai តែងតែត្រូវបានអញ្ជើញទៅធ្វើការទាំងក្នុង និងក្រៅប្រទេស
យ៉ាងជាក់ស្ដែង (17 ឧសភា 2022) កញ្ញា Mai ទើបនិងហោះហើរទៅចូលរួមទស្សនាការបង្ហាញហ្វេសិនម៉ាក់ GUCCI ក្នុងឋានៈជា Friend of GUCCI ដែលថ្មីៗនេះបានបង្ហាញការប្រមូល Cosmogonie ចុងក្រោយបង្អស់ នៅឯប្រទេសអ៊ីតាលី ថែមបានប្រមូលយករូបភាពស្អាតៗមកផ្ញើរហ្វេនៗទៀតផង
ដោយកញ្ញា Mai បង្ហាញខ្លួនក្នុងឈុតដ៏សែនស្រស់ស្អាតរ៉ូបដៃមួយតូចនិងស៊ិចស៊ីជាម៉ាករបស់ GUCCI ថែមទាំងមានឆែកត្រង់ដើមទ្រូងធ្វើអោយហ្វេនៗឃើញហើយក្ដៅក្នុងទ្រូងភ្លាមៗ ហើយអ្វីដែលកាន់តែធ្វើអោយឃើញរាងនាងស្អាតនិងទាក់ទាញកាន់តែខ្លាំងឡើងនោះគឺ កន្សែងរោមពណ៌ខ្មៅ ធ្វើអោយស្ទាយនេះស្អាតលើសពីការបរិយាយពិតៗ
ហើយអ្វីដែលធ្វើអោយហ្វេនៗ កាន់តែភ្ញាក់ផ្អើលនោះគឺនាងអង្គុយមើលការបង្ហាញម៉ូតជាមួយនិង Shin Min Ah តួឯកកូរ៉េល្បីឈ្មោះ Hometown cha cha cha ក្រៅពីនេះនៅមានថតរូបជាគូរជាមួយ Elle Fanning តារាលំដាប់ហូលីវ៉ូតទៀតផង ហ្វេនៗឯនេះស្រែកភ្លាត់មាត់ភ្លាត់ករអស់
អត្ថបទដោយ : នីត្តា












