ឥទ្ធពលរឿងឥណ្ឌា! Kwan Usamanee មកដល់ហើយតែខ្លួនជា Kankubai ស្អាតទាំងស្ទាយតែងខ្លួននិងស្ទាយថត! មានរូបភាព
កាន់តែពេញនិយមខ្លាំងឡើងៗ សម្រាប់ខ្សែភាគយន្ដរឿង Gangubai Kathiawadi (ស្ត្រីខ្លាំងនៃទីក្រុងបុមបៃ) ក្នុង Netflix ដឹកនាំសម្ដែងដោយ Alia Batt រឿងរ៉ាវទាក់ទងនិង Kankubai ស្ដ្រីនៃ Madam of Kamathipura ស្រ្ដីម្នាក់ដែលត្រូវមនុស្សជាទីស្រលាញ់បោកយកមកលក់ជាស្រីបម្រើផ្លូវភេទ ហើយផ្លាស់ប្ដូរជីវិតតស៊ូដើម្បីទាមទារសិទ្ធស្រ្ដីអាជីពជាស្រីបម្រើផ្លូវភេទស្របច្បាប់ក្នុងប្រទេសឥណ្ឌា ដោយខ្សែភាគយន្ដរឿងនេះទទួលបានការគាំទ្រជាខ្លាំង នរណាៗក៏និយាយដល់ ហើយស្រីៗនាំគ្នាតុបតែងខ្លួនតាមតួឯកស្រីក្នុងរឿងស្ទើរតែគ្រប់គ្នា ទាំងតារានិងមិនមែនតារា
ហើយថ្មីៗនេះក៏ដល់វេន តួឯកស្រីកូនកាត់យ៉ាង Kwan Usamanee ចូលរួមម្នាក់ទៀត ក្រោកឡើងតុបតែងខ្លួនជាតួឯកស្រីក្នុងរឿង មកទាំងព្រម ឈុតនិងស្ទាយថតរូបមិនអោយខុសគ្នានោះទេ និងអមជាមួយឃ្លាក្នុងរឿងថា
“យើងមានកិត្តិយសជាងពួកអ្នកទៅទៀត អ្នកបានបង់កិត្តិយសមួយពេលនិងបាត់បង់អស់មួយជីវិត យើងលក់កិត្តិយសរាល់យប់ ប៉ុន្ដែដូចជាមិនចេះអស់ទាល់តែសោះ All credit goes to @aliaabhatt and all the Crew ( Gangubai Kathiawadi is a 2022 Indian Hindi-language biographical crime drama film directed by Sanjay Leela Bhansali and produced by Jayantilal Gada and Sanjay Leela Bhansali. The film stars Alia Bhatt as the titular character while Shantanu Maheshwari, Vijay Raaz, Indira Tiwari and Seema Pahwa play pivotal roles with Ajay Devgn featuring in an extended cameo appearance )”
អត្ថបទដោយ : នីត្តា












