ស្រីស្អាតស្លៀកអីថតក៏ស្អាតដែរ! Margie Rasri គំនិតអ្នកហ្វេសិនសូម្បីតែអាវគេងចឹងក៏អាចយកមកពាក់ថតរូបបានឡើងម៉ាអេម….! មានរូបភាព
មួយរយៈនេះរាសីឡើងស្រើតៗមែនហើយសម្រាប់អ្នកម៉ាកូនពីរយ៉ាង Margie Rasri អ្នកម៉ាក់របស់ Mika-Miya ដោយមុននេះស្វាមីរូបសង្ហា Pok Passakorn ទើបតែធ្វើរឿងសប្បាយចិត្តជូនឡានជទំនើបតម្លៃថ្លៃម៉ាក Lamborghini ពណ៌បៃតងខ្ចីជូនភរិយាជាទីស្រលាញ់ តម្លៃ 20 លានបាតជាង
ក្រៅពីទ្រព្យស្ដុកស្ដម្ភហើយ មួយរយៈនេះ Margie មើលទៅក៏កាន់តែស្រស់ស្អាតណាស់ដែរ ដូចរូបភាពជាក់ស្ដែងដែលយើងឃើញ ក្នុងស្ទាយស៊ិចស៊ីតិចៗ ឃើញហើយស្ទើរតែមិនអាចងាកក្រសែភ្នែកចេញទៅណាបានឡើយ
អាចដឹងបានពីខមិនរបស់ហ្វេនៗដែលចូលមកសម្ដែងការយល់ឃើញក្នុងន័យតែមួយទាក់ទងនិងសម្រស់របស់អ្នកម៉ាក់ស្អាតហើយពូកែទៀត
អត្ថបទដោយ : នីត្តា































