Taew Nataporn ខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីរៀបចំពិធីខួបកំណើតរបស់អ្នកម៉ាក់ជាទីស្រលាញ់គម្រប់ខួប 70 ឆ្នាំយ៉ាងពេញបរិបូណ៌ ពិធីស្អាតអស្ចារ្យខ្លាំងណាស់
តារាសម្ដែងស្រីស្អាតនិងពេញទៅដោយសមត្ថភាពយ៉ាង Taew Nataporn ខិតខំរៀបចំតុបតែងយ៉ាងយកចិត្តទុកដាក់រៀបចំពីធីខួបកំណើតជូនអ្នកម្ដាយជាទីស្រលាញ់ម៉ាក់ Nit Ruangthong ដែលឆ្នាំនេះអាយុ 70ឆ្នាំយ៉ាងពេញបរិបូណ៌ ទីកន្លែងដែលបានរៀបចំឡើងនិងឃើញហើយអាចនិយាយបានថាជាងពិធីមង្គលការទៅទៀត នឹកស្មានថាជាថ្ងៃរៀបការរបស់ Taew ទៅហើយតើ ពិធីមង្គលការល្មមៗមិនដូរទេចា
បរិយាកាសពេញទៅដោយភាពកក់ក្ដៅ មានសមាជិកគ្រួសារមានកូនៗចៅៗមកចូលរួមជូនពរយ៉ាងអ៊ូអរ និងប្រកបទៅដោយភាពសប្បាយរីករាយម្នាក់ៗមានតែស្នាមញញឹមអោយគ្នាទៅវិញទៅមក ហ្វេនៗឯណេះឃើញហើយក៏មានក្ដីសុខទៅតាមគ្នាដែរចា
អត្ថបតដោយ : នីត្តា















