ទើបតែពាក់កណ្ដាលខែទេ តែខែនេះមានគូស្នេហ៍តារាថៃ៦គូបានប្រកាសចែកផ្លូវគ្នាហើយ….

ទើបតែចូលដល់ពាក់កណ្ដាលខែជាងទេ ខែនេះមានគូស្នេហ៍តារាក្នុងសិល្បៈថៃជាច្រើនគូបានប្រកាសចែកផ្លូវគ្នាចំណងស្នេហ៍បានបញ្ចប់។ ដោយគូខ្លះស្រលាញ់គ្នារាប់ឆ្នាំមកហើយ ខ្លះឈានដល់មង្គលការតែនៅតែមិនអាចបន្ដត្រូវសម្រេចចិត្តបែកគ្នាក្នុងខែឧសភានេះហើយ ចង់ដឹងថាមានគូតារាប្រុសស្រីរូបណាខ្លះនោះ តោះមកមើលកម្រងរូបខាងក្រោមនេះទាំងអស់គ្នា៖

គូស្នេហ៍តារាសម្ដែង Nut Atirut និង Chingching Kharittha ទើបតែទាក់ទងគ្នា ពេលនេះប្រកាសចែកផ្លូវគ្នាហើយ

តារាចម្រៀងប្រុស Suparuj Techatanon គូស្នេហ៍វ័យក្មេងបែកគ្នាដែរហើយក្នុងខែឩសភានេះ

គូអ្នកចម្រៀង Nek Narurpol និង Meentra Intira ក៏បែកគ្នាហើយដែរ

គូស្នេហ៍តារាសម្ដែងវ័យក្មេង Max Nattapol និង Mook Worranit លែងស្វីតចែកផ្លូវគ្នាហើយ

តួឯកស្រីនាង Kao Supassra និងគូស្នេហ៍អ្នកជំនួញក៏ចែកផ្លូវគ្នាហើយដែរ​ កំពុងតែមានអ្នកសុំស្នេហ៍នាងជាច្រើននាក់

តារាចម្រៀងស្រីនាង Jam Charattha ទាក់ទងជាមួយគូស្នេហ៍៧ឆ្នាំ​ និងរៀបការបាន២ឆ្នាំហើយ តែចុងក្រោយត្រូវលែងលះគ្នា

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ