អ្នកនាង យុគ ចិន្តា រៀបរាប់សារយ៉ាងក្ដុកក្ដួល ក្រោយទទួលដំណឹងមិត្តសម្លាញ់ ត្រូវជាម្ដាយ សុវត្ថិឌី ធារិកា ស្លាប់ជាមួយស្វាមី!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលទទួលដំណឹងថាឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ទទួលមរណៈភាពដោយសារគ្រោះថ្នាក់ក្រឡាប់ឡានមក មហាជនជាច្រើនពិតជាសោកស្ដាយ ពិសេសអ្នកសិល្បៈជាច្រើនបាននាំគ្នាចូលរួមរំលែកទុក្ខ និងផ្ដល់កម្លាំងចិត្តដល់កញ្ញា សុវត្ថិឌី ធារិកា សឹងតែគ្រប់គ្នាទៀតផង។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ពិធីការិនីសំបូរប្រជាប្រិយភាពអ្នកនាង យុគ ចិន្តា វិញ ក្រោយពេលទទួលដំណឹងថាមិត្តសម្លាញ់ ដែលត្រូវជាម្ដាយកញ្ញា សុវត្ថិឌី ធារិកា ទទួលមរណៈភាពយ៉ាងឆាប់រហ័សបែបនេះ អ្នកនាងពិតជាទទួលយកមិនបាននោះទេ និងបានបង្ហោះសាររៀបរាប់ទាំងខ្លោចផ្សាបែបនេះថា៖

After Footer (Active) - damrei Mr1 Zone2

«ចូលរួមរំលែកទុក្ខផងក្មួយស្រី 17/05/22 ពេលនេះ ម៉ោងនេះ មីងយល់ច្បាស់ពីអារម្មណ៍ក្មួយ ថាក្មួយពិបាកយ៉ាងណា ការបាត់បង់លោកអ្នកមានគុណទាំងពីរ ក្នុងពេលវេលាតែមួយ ក្មួយអើយគ្រាន់តែទទួលដំណឹង មីងអង្គុយហូរទឹកភ្នែកម្នាក់ឯង សោកសៅ សង្វេគ ស្រណោះណាស់ក្មួយ បើមីងនៅជិតក្មួយ មីងឱបក្មូយ មីងជូតទឹកភ្នែកឱ្យក្មួយ មីងផ្ដល់កម្លាំងចិត្តឱ្យក្មួយ …. មីងដឹងថា ក្មួយពិតជាពិបាកទទួលយកការបាត់បង់ជីវិតលោកទាំងពីរ ក្មួយស្រីដ៏ពូកែរបស់មីង រឹងមាំឡើងមនុស្សល្អៗជាច្រើននៅកំដរក្មួយ ផ្ដល់កម្លាំងចិត្តឱ្យក្មួយណា! សូមវិញ្ញាណក្ខន្ធ មិត្តសម្លាញ់ និងស្វាមី ទៅកាន់សុគតិភព យល់ពីអារម្មណ៍ការបាត់បង់អ្នកមានគុណ ដោយលឿនពេក ពិតជាចាក់ដោតបេះខ្ញុំណាស់»៕

សូមទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី