គេមិនសសើរថាស្រស់ស្អាតតែនាំគ្នាថាយ៉ាយ៉ា “សង្ហារ” មានរឿងអ្វីកើតឡើង ហេតុអ្វីពេលនេះតារាស្រីទាក់ទាញនារីៗបានច្រើនម្ល៉េះ? !!
ឃើញខមមិនរបស់អ្នកតាមដានតារាស្រី urassayas នៅក្នុងអ៊ិនស្តាក្រាមហើយកើតក្តីសង្ស័យថាហេតុអ្វីពេលនេះនារីៗបាក់ទឹកបាក់ដីនាំគ្នាចូលចិត្តនាងរបៀបនេះទៅវិញ។ គ្រប់គ្នាចូលមកខមមិនថាយ៉ាយ៉ាសង្ហារណាស់ក្រោយពេលឃើញនាងផុសរូបថ្មីជាមួយ Collection ខោខៅប៉ូយ ឈុតជាមួយអាវខៅប៉ូយយ៉ាងស្រស់សង្ហារ។
អ្នកដែលចូលសម្តែងអារម្មណ៍ពិតរបស់ខ្លួននៅលើរូបរបស់យ៉ាយ៉ាគឺអ្នកនាង yoghurt_nattasha ដែលជាតារាស្រីដែលមិនចាញ់នរណារឿងហ្វាសសិន តែព្រមទទួលចុះចាញ់តួឯកស្រីដោយសាមិនថាល្លៀកពាក់បែបណាទេនាងតែងតែមានរូបចេញមកស្រស់ស្អាតទាក់ទាញភ្នែកគ្រប់គ្នា។ ហើយជាបន្តបន្ទាប់ហ្វែនស្រីៗនាំគ្នាសសើរអំពីសម្រស់ស្អាតបែបប្រុសៗរបស់អាយដលយ៉ាងច្រើនសន្ធឹកសន្ធាប់។
និយាយរួមទៅដែលគេនាំគ្នាខមមិនថាសង្ហារ មិននាំគ្នាថាស្រស់ស្អាតពីព្រោះ urassayas ស្លៀកឈុតនោះហើយបានធ្វើអោយវាឡើងសម្រស់មួយកម្រិតទៀត ណាមួយ Inner ដែលនាងព្យាយាមបង្ហាញ់អោយទស្សនិកជនបានឃើញគឺសាកសមជាមួយខោអាវដែលនាងផ្សព្វផ្សាយខ្លាំងបំផុត ឃើញហើយចង់ទិញឈុតនោះមកពាក់ដែល។
អត្ថបទដោយ សា






