Mai Davika អង្គុយធ្វើសក់ខ្លួនឯងមុនទៅចូលរួមកម្មវិធីបង្ហាញម៉ូតឃើញហើយអាចគិតថាជាមនុស្សពីរនាក់ផ្សេងគ្នាព្រោះ…..! មានរូបភាព
តារាសម្ដែងស្រីល្បីឈ្មោះ Mai Davika បន្ទាប់ពីហោះហើរទៅចូលរួមមើលហ្វេសិនសូក្នុងឋានៈជា Friend of Gucci នៅក្នុងការប្រមូល Cosmogonie នៅ Castel del Monte ក្នុងប្រទេសអ៊ីតាលី ក្រៅពីនាងបានអង្គុយមើលហ្វេសិនសូហើយ Mai ថែមទាំងបានឈរទន្ទឹមស្មាជាមួយអ្នកល្បីៗលំដាប់ពិភពលោកទៀតផង សម្រស់មិនចាញ់តារាប្រទេសក្រៅនោះទេ
ហើយនៅពីខាងក្រោយភាពស្រស់ស្អាត មុននាងទៅចូលរួមកម្មវិធីសំខាន់ហ្នឹង បង Klao អ្នកចាត់ការផ្ទាល់ខ្លួនអ្នកជិតដិតបំផុតបានលួចថតរូបភាពដ៏គួអោយស្រលាញ់របស់ Mai Davika ខណៈពេលនាងកំពុងអង្គុយធ្វើសក់ ហើយអ្នកចាត់ការក៏បានបរិយាយទៀតថា ពេលដែល Mai មកក្រៅប្រទេសនាងនិងធ្វើគ្រប់យ៉ាងដោយខ្លួនឯង មានមោទនភាពចំពោះប្អូនស្រីម្នាក់នេះខ្លាំងណាស់
ទាំងអស់នេះបង Klao នៅផុសជូនពរថ្ងៃខួបកំណើតរបស់ Mai ថា “កូនសំលាញ់ សូមអោយថ្ងៃខួបកំណើតឆ្នាំនេះជាឆ្នាំដ៏ល្អបំផុតរបស់កូន ម៉ាក់ៗសុំអោយអំពើល្អហើយនិងភាពកត្តញ្ញូរបស់កូន ធ្វើអោយមានតែអ្នកស្រលាញ់ជុំវិញខ្លួន សមបំណងប្រាថ្នាគ្រប់យ៉ាងណាចា ស្រលាញ់និងមានមោទនភាពលើកូនស្រីបំផុតដែលមានដូចថ្ងៃនេះ ហើយសូមផ្ញើរគ្រប់គ្នាតាមដានម៉ូតសក់របស់នាងក្នុងថ្ងៃនវផងណាចា”
អត្ថបទដោយ : នីត្តា















