កាន់តែមានសង្ឃឹមហើយ! Army Peak បើកចិត្តនិយាយគ្មានសល់ពីអារម្មណ៍ដែលខ្លួនមានចំពោះ Bella Ranee ក្រោយពី……! មានរូបភាព
ចេញមកផ្ដល់បទសម្ភាសន៍ជាលើកដំបូង សម្រាប់តារាប្រុសវ័យក្មេងលោក Army Peak បន្ទាប់ត្រូវបានទស្សនិកជនចាប់អារម្មណ៍រឿងទំនាក់ទំនងរវាងខ្លួននិងសិស្សច្បងស្រី Bella Ranee ក្រោយពីមានពាក្យចចាមរាមថាអ្នកទាំងពីរបណ្ដើរគ្នាទៅធ្វើបុណ្យនៅវត្តអយុតិយ៉ា ហើយមានអ្នកឃើញខ្លួនទៅហាត់យូហ្គានៅផ្ទះខាងស្រីទៀត
ដោយ Army Peak បានរៀបរាប់ប្រាប់ជាសាធារណៈចំពោះរឿងនេះថា “ខ្លួនក៏បានឃើញពត៌មាននេះដែរ តាមពិតទៅខ្លួនបានឃើញពត៌មាននេះមិនគិតថាជាពត៌មានទាក់ទងនិងខ្លួនឯងនោះទេ ទើបមិនមានការភ្ញាក់ផ្អើលអ្វីនោះដែរ ប៉ុន្ដែពេលវេលាកន្លងទៅបានមួយរយៈ គ្រប់គ្នាក៏ចាប់ផ្អើមមកប្រាប់ Peak ថាជា Peak និងហើយ ពេលហ្នឹងដឹងថាគ្រប់គ្នាគិតជាខ្ញុំក៏ភ្ញាក់ផ្អើលដូចគ្នា ព្រោះថាអេ!! ជាខ្ញុំមែនឬ ដែលយើងទៅ”
“ទទួលស្គាល់ថាធ្លាប់ទៅវត្តអយុតិយ៉ាប៉ុន្ដែទៅជាមួយអ្នកម៉ាក់ មិនបានទៅជាមួយបង Bella ទេ ខ្ញុំអត់មានអ្វីត្រូវភ្ញាក់ផ្អើលទេព្រោះខ្ញុំនិងបង Bella មិនបានគិតអ្វីដូចដែលពត៌មានដែលបានផ្សព្វផ្សាយចេញនោះទេ ទទួលស្គាល់ថាបង Bella គាត់គួរអោយស្រលាញ់ ហើយធ្វើការពូកែទៀត ហើយក៏ទទួលស្គាល់ថាខ្ញុំនិងបងស្និតស្នាលគ្នាតែក្រៅពីបងនិងប្អូនគឺអត់មានគិតអ្វីទៀតទេ តែបើសួរថានៅថ្ងៃអនាគតនិងប្រែប្រួលទេ រឿងនិងក៏មិនដឹងព្រោះពេលនេះខ្ញុំបានគិតអីសម្រាប់អនាគតចំពោះរឿងបែបហ្នឹងស្រាប់ទៅហើយ”
អត្ថបទដោយ : នីត្តា














