ល្បីពេញពិភពលោកពេលដែលកំពូលតារាចម្រៀងស្រី Taylor Swift ឡើងថ្លែងសន្ទរកថាក្នុងកម្មវិធីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត!
តារាចម្រៀងស្រីលំដាប់ពិភពលោក មោទនភាពដែលបានក្លាយជាកញ្ញាបណ្ឌិត ! ជាតារាចម្រៀងល្បីលំដាប់ពិភពលោក Taylor Swift តារាចម្រៀងវ័យ ៣២ឆ្នាំ ពាក់អាវ និងមួក ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិចិត្រសិល្បៈ ពីសាកលវិទ្យាល័យញូវយ៉ក នេះជាសញ្ញាបត្រទីមួយក្នុងជីវិតរបស់គាត់។
សម្រាប់ការប្រគល់សញ្ញាបត្រដ៏មានកិត្យានុភាពនេះដល់ Taylor Swift ដោយសារតែការងាររបស់គាត់កន្លងមក វាបង្ហាញឱ្យឃើញនៅក្នុងវិស័យតន្ត្រី។ ជាមួយនឹងការនិពន្ធទំនុកច្រៀង និងបទភ្លេងដោយខ្លួនឯង រហូតទទួលបានឈ្នះនូវពានរង្វាន់តន្ត្រីពីស្ថាប័នមានកិត្យានុភាពរាប់មិនអស់។ នាងក៏ជារូបតំណាងPop ដែលអាលប៊ុមលក់ដាច់បំផុតគ្រប់ពេលផងដែរ។
After Footer (Active) - damrei Mr1 Zone2



