សម្រាប់គូសម្ដែងរវាង Euro Yusawat និង Pinkploy Paphawadee ដែលជាតួឯកប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៧ មានអ្នកគាំទ្រពេញផ្ទៃប្រទេសតាមដានទស្សនារឿងរបស់អ្នកទាំំងពីរ។ ថ្មីៗនេះអ្នកទាំងពីរបានរួមគ្នានិងបានផ្តល់បទសម្ភាសន៍នោះ ដោយបានធ្វើការឆ្លើយតបរឿងទំនាក់ទំនងផ្ទាល់ខ្លួន។ ក្នុងនោះពួកគេបានឆ្លើយថា ពេលដែលរឿងចាក់ផ្សាយមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដែលទស្សនិកជនពេញចិត្ត។
ពួកគេក៏បានអរគុណអ្នកគាំទ្រដែលចូលចិត្ត ហើយបើមានឱកាសបានសម្ដែងរឿងជាមួយគ្នាម្តងទៀត ។ ទោះបីជាអ្នកគាំទ្រជាច្រើនចង់ឱ្យពួកគេក្លាយជាគូស្នេហ៍ពិត ប៉ុន្តែស្ថានភាពពេលនេះគ្រាន់តែជាមិត្ត។ Pink Ploy បង្ហើបថាឥឡូវនៅតែជាមិត្តល្អនឹងគ្នា តែមិនដឹងពីអនាគតទេ ។
After Footer (Active) - damrei Mr1 Zone2
Eriya




