តារាប្រុសថៃវ័យក្មេងរបស់ស្ថានីយ៍ប៉ុស្តិ៍លេខ៣ ជាមួយនឹងរឿងភាគថ្មីរបស់ពួកគេ !

តារា​សម្ដែង​វ័យ​ក្មេង​ទាំង​៣​រូប​នេះ​មាន​អ្នក​គាំទ្រ​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ទៀត។ ឆ្នាំនេះពួកគេនឹងមានគម្រោងជាច្រើននៅលើស្ថានីយ៍ប៉ុស្តិ៍លេខ៣ ។

Mean Phiravich

បច្ចុប្បន្ន​លោក​កំពុង​ថត​រឿង​ភាគ​ថ្មី “Sup Tar 2550” រួម​ជាមួយ​តារា​សម្ដែង​ជើង​ចាស់ Ken Theeradeth និង Anne Thongprasom។ ឆាប់ៗនេះ លោកនឹងចាប់ផ្តើមថតរឿងភាគថ្មីមួយទៀតគឺ “Love at First Night” ជាមួយកំពូលតារាល្បី Mark Prin និង Yaya Urassaya ។

After Footer (Active) - damrei Mr1 Zone2

Gulf Kanawut

តារា​ប្រុស​សង្ហា​ម្នាក់​កំពុង​ថត​រឿង​ភាគ​ថៃ TV3 លើក​ដំបូង​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា “You’re My Makeup Artist” ជាមួយ​នឹង​តារា​សម្ដែង​មាន​ទេព​កោសល្យ Janie Thienphosuwan។ ក្នុង​រូបថត​លោក និង​តារា​ស្រី​មានសាកសមគ្នានិងគួរ​ឱ្យ​ស្រឡាញ់ផងដែរ។ គួរបញ្ជាក់ផងដែរថា Gulf Kanawut នឹងសម្តែងជាតួឯកក្នុងរឿង “Duang Jai Tewaprom: Laor Jan”។ បន្ថែម​ពី​លើ​នេះ លោក​នឹង​មាន​រឿង “Bua Pun Fun Yub” ជាមួយ Anne Thongprasom។

Kao Noppakao ផ្តល់បទសម្ភាសន៍ជាមួយ Kom Chad Luek លោក Kao Noppakao និយាយថាកំពុងថតរឿង Duang Jai Tewaprom: Pon Chiwan ។ គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស្វីស ហើយ​ថត​រឿង​នេះ​នៅ​ទីនោះ​ប្រហែល ២ ទៅ ៣ សប្ដាហ៍​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

Eriya