តួឯកប្រុសស្រី Luke និង Grace ស្មានតែមិត្តភក្ដិស្រីៗតើ មករាំTiktokខ្លួនទន់ទាំងពីរនាក់(មានវីដេអូ)

គូនេះមិនមែនជាតួឯកប្រុសស្រីទេ តែជាមិត្តភិក្ដស្រីៗហើយព្រោះរាំទន់ខ្លួនទាំងពីរយ៉ាងនេះ! តារាប្រុសលោក Luke Ishikawa និងតារាស្រីនាង Grace Karnklao បបួលគ្នាមករាំបទល្បីក្នុង Tiktok រាំត្រូវចង្វាក់ជាពិសេសគឺលោក Luke រាំទន់ខ្លួនជា Grace ទៅទៀត។

ដោយគូនេះកំពុងតែមានរឿងភាគជាមួយគ្នាហើយ មានចំណងជើងថា นางฟ้าคาบาเรต์ Drag, I Love You ដោយមាន Grace ជាតួឯកស្រីក្នុងរឿង ហើយលោក Luke ជាតួឯកប្រុស។ តែក្នុងរឿងនេះតួឯកប្រុសតែងខ្លួនស្អាតជាងស្រីទៀតដោយបន្លំខ្លួនធ្វើជា Drag Queen ដើម្បីស៊ើបរឿងក្ដី ចង់ដឹងថាសាច់រឿងយ៉ាងណានោះ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ