9 ខែ 10 ថ្ងៃកូនស្រីនឹកតែប៉ាៗគេទេ! អូន​ Marin កូនស្រី Mew Nittha រៀននិយាយហើយ មួយដំបូងក៏ធ្វើអោយហៃសូ Saint ញឹមបិតមាត់មិនជិតទាល់តែសោះ! មានវីដេអូ

ធ្វើទឹកចិត្តអ្នកជាឪពុកគេត្រេកអរគ្មានពាក្យនិងមកអធិប្បាយបាន សម្រាប់តារាសម្ដែងស្រីស្អាត Mew Nittha ថតវីដេអូខណៈពេលប្រលែងលេងជាមួយកូនស្រីអូន Marin យ៉ាងមានក្ដីសុខ ដោយព្រះនាងតូចបានបន្លឺសម្លេងចេកចាចមិនឈប់

ក្រោយមក Mew ក៏ចាប់ផ្ដើមបង្រៀនអោយកូនស្រីរៀននិយាយពាក្យថា ម៉ាក់ៗ តែអ្វីដែលទទួលបាននោះគឺការខកចិត្ត ប៉ុន្ដែខាងប៉ាៗញញឹមបិតមាត់មិនជិតទៅវិញ ព្រោះតែកូនស្រីនិយាយពាក្យថា ប៉ាៗជំនួសពាក្យម៉ាក់ៗទៅវិញ

After Footer (Active) - damrei Mr1 Zone2

“សុំអនុញ្ញាត្ត រកសាក្សី Clip នេះ Marin ហៅប៉ាៗ ឬអ៊ុំណាៗ 555 ប្រសិនបើប៉ាៗខកចិត្តហើយ ទាំងម៉ាក់ Mew និងមេដោះ ណាៗ @marin_kuha @mewnittha”

ហ្វេនៗដែលបានមើលវីដេអូនេះហើយនាំគ្នាអោយមេដៃអោយបេះដូងភ្លាមៗ ព្រមទាំងប្រាប់បន្ថែមទៀតថា អូន Marin អារម្មណ៍ល្អណាស់ ពូកែនិយាយ អ្វីដែលសំខាន់ពាក្យថា ប៉ាៗក៏ច្បាស់ណាស់ដែរ

អត្ថបទដោយ : នីត្តា