Great Warintorn មាត់ប្រាប់ថានឹកម៉ាក់តែភ្នែកដូចជាមិនសូវស្រួលទេសម្លក់ឡើងចង់ជ្រុះ…..! មានរូបភាព

មានសកម្មភាពបង្កើតសម្លេងសើចដល់ហ្វេនៗទៀតហើយ សម្រាប់តួឯកប្រុសកំលោះរូបសង្ហាយ៉ាង Great Warintorn 

ជាពិសេសបំផុតនោះគឺរូបភាពដែលបានបង្ហោះនៅក្នុង IG ឈ្មោះ @great_rider10 នៅពេលសាម៉ីខ្លួនធ្វើដំណើរទៅលេងអ្នកម្ដាយនៅហាងមាសដែលជាជំនួញរបស់គ្រួសារ ហើយសាម៉ីខ្លួនក៏បានសរសេរប្រយោគគួអោយស្រលាញ់ផ្ញើរត្រង់ទៅជូនអ្នកម្ដាយបានត្រជាក់ចិត្តថា “ឆ្លៀតពេលមកប្រាប់ថាស្រលាញ់ម៉ាក់បន្ទិច”

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែដោយសារថេកដែលបានដាក់ប្រយោគ #លេខសំងាត់ទូរដេកប៉ុន្មានដែរបាទ រួមទាំងក្រសែភ្នែករបស់សាម៉ីខ្លួនក្នុងរូបភាពដែលខិតខំសម្លឹងសម្លក់ ដែលសម្ដែងអោយឃើញពីសកម្មភាពគួអោយសង្ស័យណាស់ ធ្វើអោយហ្វេនៗអត់ទ្រាំសើចមិនបានទាល់តែសោះ

អាចនិយាយបានថាជាសកម្មភាពមួយដ៏អោយស្រលាញ់ខ្លាំងណាស់ម៉ាក់កូនមួយគូនេះ ដែលតែងតែបង្កើតអារម្មណ៍ល្អៗដល់អ្នកគាំទ្រជានិច្ច

អត្ថបទដោយ : នីត្តា