ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្ងៃស្អែកនេះតារាកំប្លែងល្បីឈ្មោះអ្នកនាង ខ្ញុង នឹងរៀបអាពាហ៍ពិពាហ៍ធ្វើជាប្ដីប្រពន្ធស្របច្បាប់ជាមួយនិង នាយកៃដ ហើយ។
ជាក់ស្ដែងបើយើងងាកទៅមើលនារសៀលនេះវិញ គឺជាកម្មវិធីសូត្រមន្តចូលរោង ក្នុងនោះគេបានឃើញអ្នកនាង និងស្វាមី បានតុបតែងខ្លួនយ៉ាងស្រស់សោភា ពិតជាសក្ដិសមគ្នាខ្លាំងណាស់ ក្រោមវត្តមានភ្ញៀវកិត្តិយសទៅចូលរួមយ៉ាងច្រើនកុះករថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសម្ដែងអារម្មណ៍រំភើប និងអបអរសាទរដែលទីបំផុតអ្នកនាង និង នាយកៃដ សម្រេចបំណងក្លាយជាប្ដីប្រពន្ធស្របច្បាប់ហើយ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី