ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ២១ ខែ ឧសភា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​ឆ្លង​ចូលដល់​ខែ​ក្រោយនេះ​សម្រាប់​ដួង​រាសី​ស្ត្រី ជួប​គ្រោះ​យាយី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ដោយឡែក​នៅថ្ងៃនេះ​ការប្រកប​ការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​លោកអ្នក​អាច​ទទួលរង​ការប៉ះទង្គិច​ណាមួយ​ជាមួយ​អ្នកដទៃ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទាំង​ពាក្យសម្តី និង​កិច្ចការងារ ។​ក្រៅពីនេះ​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ច្រើន​តែង​មិន​សម្រេច​លទ្ធផល​និង​បើ​មាន​ការជជែក​អ្វីមួយ​ក៏​ច្រើន​មាន​ទាស់​ពាក្យសម្តី​គ្នា​ផង​។​អ្នក​ប្រកប របរ រកស៊ី​ជួញដូរ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លេចចេញ​ប៉ាត​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​ធ្វើ​អ្វី​មានការ​សប្បាយចិត្ត​សប្បាយ​កាយ​ច្រើន​បន្តិច ហើយ​ចង់​ពឹងពាក់​នរណា​ក៏មាន​ការឆ្លើយតប​គ្រាន់​កក់ក្តៅ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ទិញ​ផ្ទះសម្បែង លេង​ហ៊ុន ការចរចា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​នៅពេល​ក្រោយ​វិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ចរចា​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​មាន​ការដាក់​គម្រោងការ​ឬ​ណាត់​ធ្វើ​អ្វីមួយ​ជាមួយ​នរណាម្នាក់​តែងមាន​ការសហការ​ពី​អ្នកដទៃ​បាន​យ៉ាង​ល្អ​។​ក្រៅពីនេះ​បើ​លោកអ្នក​មានការ​សម្រុក​ការងារ​ពេញទី​នោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​តែង​ឆាប់រហ័ស​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​បំផុត​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច​បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការប៉ះទង្គិច​សម្តី​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នេះ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ ច្រើន​អង្គុយ​ស្ងាប​ឬ​ដកដង្ហើម​ចោល​ច្រើនជាង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ក៏​នៅ​អាច​ដំណើរការ​ទៅមុខ​ជាធម្មតា ហើយ​ផ្លែផ្កា​ក៏​ហុច​ឱ្យ​គួរសម​ផងដែរ​។​ទោះបីយ៉ាងណា​ក៏ដោយ​លោកអ្នក​ធ្វើ​អ្វីៗ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​កុំ​ធ្វើ​ទាំង​ចុងដៃចុងជើង​នោះ​នាំ​ជួបតែ​បញ្ហា​ស្មុគស្មាញ​នៅ​គ្រា​ខាងមុខ​។​ការធ្វើដំណើរ​ជា​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​មិន​គប្បី​មានការ​មាត់​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​ឡើយ​ព្រោះ​ជញ្ជាំងមានត្រចៀក​ហើយ បើ​ហ៊ាន​រិះគន់​អ្នកដទៃ​នាំ​ត្រូវ​កើតជា​រឿង​រាវ​នៅ​គ្រា​ខាងមុខ​ពុំខាន ។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ព្រោះតែ​ព្យុះភ្លៀង​កំពុង​អុកឡុក​ដំណើរ​ជីវិត​ស្នេហា​របស់លោក​អ្នក​ឱ្យទទួល​រង​ផល​លំបាក​ច្រើន​ចំពោះមុខ ៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​បញ្ហា​ប្រាក់កាស និង​សុខ​ភាពមិន​ចោទ​ជា​បញ្ហា​ទេ តែ​យ៉ាងណា​បញ្ហា​ផ្លូវចិត្ត​មិនទាន់​ធូរស្បើយ​នៅឡើយ​ទេពី​ព្រោះថា​ការតានតឹង​នៅតែ​កើតមាន​។​កិច្ចការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​លឿន​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​បើ​ថយក្រោយ​នោះ​ក៏​លឿន​វិញ​ដែរ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​គួរប្រកាន់​ភាព​ស្លូតបូត​ដោយនិយាយ​ឱ្យ​តិច ធ្វើឱ្យ​ច្រើន​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​។​នៅថ្ងៃនេះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​បើ​មានការ​ពិចារណា​បានល្អ​នោះ​គឺ​មិន​នាំឱ្យ បាត់បង់​ប្រាក់កាស ត្រូវ​ទទួលរង​ខូចចិត្ត​ឬ​ខាត​ពេលវេលា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ឆេវឆាវ​ខឹងច្រឡោត​តោតតូង​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​ចំពោះ​គ្នា ៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ពោលគឺ​ដួង​រាសី​ល្អជា​មធ្យម​ដែល​បញ្ហា​អាច​ប្រែ​ក្រឡាស់​ពី​ល្អ​មក​អាក្រក់​និង​អាក្រក់​មក​ល្អ​វិញ​បាន​គ្រប់ពេលវេលា​។​ក្រៅពីនេះ​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ច្រើន​តែង​មិន​សម្រេច​លទ្ធផល​និង​បើ​មាន​ការជជែក​អ្វីមួយ​ក៏​ច្រើន​មាន​ទាស់​ពាក្យសម្តី​គ្នា​។​អ្នក​ប្រកប របរ រកស៊ី​ជួញដូរ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លេចចេញ​ប៉ាត​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​មាន​បញ្ហា​អ្វី​សំខាន់​លោកអ្នក​អាច​ពន្យា​ពេល​កុំ​ធ្វើ​ថ្ងៃនេះ​ក៏​ប្រសើរ​ដែរ ប៉ុន្តែ​បើ​មិន​ចង់​ពន្យា​ពេល​ក៏ត្រូវ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ក្នុងពេល​នេះដែរ​លោកអ្នក​នៅមាន​រឿង​រាវ​ខ្លះ បាំង​ភ្នែក បាំង​ច្រមុះ នៅឡើយ ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ដូច​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​នៅថ្ងៃនេះ​មិនត្រូវ​លោភលន់​ឡើយ​ពីព្រោះថា​ងាយ​ត្រូវ​បាត់បង់​និង​ជួប​គ្រោះ​ចាញ់បោក​គេ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ហេតុផល​ត្រឹមត្រូវ​ពុំ​នោះទេ​រឿង​រាវ​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​ទាស់ទែង​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត​និង​រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់​ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕