ក្ដៅៗ! ម្ដាយ Tangmo សង្ស័យម្នាក់នេះ ជាអ្នកបង្ហោះរូប និង សារក្នុងបណ្ដាញសង្គមកូនស្រីខ្លួន!(មានវីដេអូ)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ករណីធ្លាក់ទឹកស្លាប់របស់អតីតតាស្រី Tangmo បានស្ងប់ស្ងាត់មួយរយៈទៅហើយ តែស្រាប់ប៉ុន្មានថ្ងៃនេះគណនីហ្វេសប៊ុករបស់នាង ត្រូវបានជនមិនស្គាល់មុខ ធ្វើការបង្ហោះរូបភាព និងវីដេអូប្លែកក្នុងរឿងក្ដីនេះច្រើន ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍សារជាថ្មីម្ដងទៀត និងកំពុងតែវែកមុខរកអ្នកដែលលេងបណ្ដាញសង្គមនាងថែមទៀតផង។

ក្នុងនោះផងដែរ យោងតាមការបំភ្លឺពីម្ដាយអតីតតារាសម្ដែងស្រីរូបនេះ ធ្វើការផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតការពីពេលថ្មីៗនេះ លោកបានបង្ហើបថា៖

After Footer (Active) - damrei Mr1 Zone2

«លោកស្រីពុំមែនជាអ្នកបង្ហោះរូបភាព ក៏ដូចជាវីដេអូនោះឡើងទេ ថ្វីដ្បិតទូរស័ព្ទនៅនឹងលោកស្រីក៏ពិតមែន។ ជុំវិញរឿងនេះ លោកស្រីសង្ស័យថា Gatik ជាអ្នកធ្វើ ព្រោះពុំមាននរណាម្នាក់ក្រៅពី Gatik ឡើយ ដែលដឹងពីកូដសម្ងាត់របស់ Tangmo រីឯ Anna ក៏ជាមនុស្សម្នាក់ដឹងលេខកូដដូចគ្នា តែនាងមិនបានធ្វើទេ ព្រោះពេលនេះ Anna កំពុងនៅក្រៅប្រទេស»

យ៉ាងណាមិញនោះគ្រាន់តែជាការសង្ស័យរបស់ម្ដាយ Tangmo តែប៉ុនណោះ ចំពោះរឿងរ៉ាវច្បាស់លាស់មានតែរងចាំការបកស្រាយពី Gatik និង Anna តែប៉ុនណោះ៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី