ជាការពិតណាស់ថ្វីត្បិតតែពេលនេះរឿងក្ដីការស្លាប់របស់អតីតតារាស្រី Tangmo នៅតែមានមហាជននិងហ្វេនមួយចំនួនចង់រកយុត្តិធម៍ជូននាងក៏ពិតមែន តែកន្លងមកតុលារបានសម្រេចហើយថានោះជាករណីធ្លាក់ទឹកស្លាប់ ហើយថ្ងៃនេះសពអតីតតារាស្រីរូបនេះក៏ដល់ថ្ងៃបូជាហើយ។
ក្នុងនោះផងដែរ នៅថ្ងៃនេះយើងបានឃើញវត្តមានសិល្បករថៃជាច្រើនរូបទៅចូលរួមក្នុងពិធី ហើយពិធីបូជាសពនោះ ទៀតសោតក៏រៀបចំបានយ៉ាងប្រណិត ដោយមានតុបតែងផ្កាស្អាតៗជាច្រើន និងមានដាក់តាំងរូបថត Tangmo យ៉ាងធំនៅទីនោះថែមទៀតផង។
គួរបញ្ជាក់ផងដែរថា បើគិតមកទល់នឹងម៉ោងនេះ សពរបស់អតីតតារាស្រី Tangmo ត្រូវក្រុមគ្រួសារ រៀបចំពិធីបូជាហើយ ដែលរៀបចំនៅព្រះវិហារមួយកន្លែង ក្នុងខេត្ត Pathom Thani៕ តោះ! ទៅទស្សនាទិដ្ឋិភាពក្នុងពិធីបូជាសពខាងក្រោមនេះទាំងអស់គ្នា៖















អត្ថបទដោយ៖ស៊ីវលី