កូនបីហើយតែ Chompoo-Knot នៅតែផ្អែមល្ហែមដូចក្មេងៗវ័យទំទងទើបតែមានស្នេហាលើកដំបូងអញ្ចឹងស៊េរីក្មេងសម័យ Lamborghini…..! មានរូបភាព
ជាគូរស្វាមីភរិយាមួយគូទៀតដែលគ្រប់គ្នាផ្ដល់ភាពសំខាន់និងចាប់អារម្មណ៍មករហូត សម្រាប់គូរស្នេហ៍របស់តារាស្រីកំពូលហ្វេសិនប្រចាំប្រទេសថៃយ៉ាង Chompoo Araya និងស្វាមីរូបសង្ហានិងសែនល្អយ៉ាងលោក Knot Witsarut ដែលពេលនេះក្លាយជាគ្រួសារធំទៅហើយ ព្រោះមានកូនប្រុសស្រីដល់ទៅបីនាក់ឯណោះ ហើយម្នាក់ៗសុទ្ធតែក្លាយទៅជាសំណព្វចិត្តរបស់ហ្វេនៗអស់ទៅហើយដែរ
ជាក់ស្ដែង (22 ឧសភា 2022) កញ្ញា Chompoo ក៏ទើបតែចេញមកផុសសកម្មភាពផ្អែមល្ហែមរូប selfie ជាមួយស្វាមីក្នុងឡានទំនើបតម្លៃថ្លៃម៉ាក Lamborghini គេចពីកូនៗមកស្វីតតែពីរនាក់ដូចក្រមុំកំលោះ ទៅបោះឆ្នោតអភិបាលក្រុង ថ្វីត្បិតតែមិនសូវផ្អែមខ្លាំងអីណាស់ណា តែក៏ក៏ត្រូវចិត្តត្រូវថ្លើមអ្នកគាំទ្រខ្លាំងណាស់ ព្រោះយូរៗទើបមានរូបភាពបែបនេះអោយឃើញម្ដង
រឿងនេះក៏មានហ្វេនៗចូលទៅខមិនបង្អាប់ជាច្រើន ហើយក្នុងន័យតែមួយថាម៉ាក់ប៉ាសម័យថ្មីសម័យ Lamborghini
អត្ថបទដោយ : នីត្តា















