មិននៅស្ងៀមទេ! Gatick ប្តឹងប៉ូលិស២ករណី ក្រោយបណ្ដាញសង្គម Tangmo មានសកម្មភាព!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលបណ្ដាញសង្គមអតីតតារាស្រី Tangmo មានសកម្មភាពមក យើងឃើញរូបភាព និងវីដេអូពាក់ព័ន្ធនិងអ្នកនៅលើទូកជាមួយតារាស្រីរូបនេះ ត្រូវបានបែកធ្លាយជាបន្ដបន្ទាប់ផងដែរ។

យ៉ាងមិញងាកទៅមើល Gatick ដែលជាអ្នកមានមុខមាត់ដែរនៅលើទូកនោះ ត្រូវបានបណ្ដាញសង្គមនោះយករូបនាង និងវីដេអូមកបង្ហោះជាបន្ដបន្ទាប់ ធ្វើឲ្យនាងនៅមិនសូវ ក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសចំនួន២ករណីផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះ ករណីទី១ ចោទប្រកាន់ពីបទបរិហារកេរ្តិ៍តាមរយៈការផ្សាយពាណិជ្ជកម្ម ដោយយករូបនាងមកបង្ហោះលើបណ្តាញសង្គម ជាមួយសារដែលបង្កឱ្យមានការយល់ច្រឡំពីសំណាក់មហាជន។ ទី២ ចោទប្រកាន់ពីការ នាំយករូបភាពអ្នកដទៃមកបង្កើត កែសម្រួល ចែកចាយខុសពីអទ្ថន័យដើម។

លើសពីនេះទៅទៀត Gatick ក៏បានបញ្ជាក់ថា នាងនឹងសង្ឃឹមថាប៉ូលិសឆាប់វែកមុខរកជនមិនស្គាល់មុខនោះឃើញ ដើម្បីរកយុត្តិធម៍ជូននាង កុំឲ្យមហាជនមានការយល់ច្រឡំលើនាងបន្ដទៀត៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី