ថ្លៃណាស់កូនស្រី! អូន Marin កូនស្រីរបស់ Mew Nittha ជួបផ្លែធុរ៉េនលើកដំបូងបញ្ចេញប្រតិកម្មបែបនេះភ្លាមៗមុខច្បាស់ណាស់ថា….!​ មានវីដេអូ

ធ្វើអោយសមាជិកត្រកូល Khuha Premkit ញញឹមប៉ោងថ្ពាល់គ្រប់ៗគ្នាក្រោយពីមើលវីដេអូដ៏គួអោយខ្នាញ់របស់អូន Marin កូនស្រីវ័យកំពុងពេញស្រលាញ់របស់លោកប៉ាអ្នកម៉ាក់ Mew Nittha និងហៃសូ Saint Tharapuch 

ដោយវីដេអូខាងក្រោមត្រូវបានថតទុកជាអនុស្សាវរីយ៍ខណៈពេលអូន Marin ជួបជាមួយនិងរសជាតិនៃក្លិនដ៏ក្រអូបរបស់ផ្លែធុរ៉េន ជាលើកដំបូង ព្រមជាមួយនិងសម្លេងស្រែកគាំទ្រពីសំណាក់សមាជិកគ្រួសារថា “កុំអោយស្អុយណាៗៗៗ ធំឡើងកុំអោយខ្ពើមកុំអោយស្អុយ”

After Footer (Active) - damrei Mr1 Zone2

ពេលដំបូងៗអូន Marin មើលទៅដូចជាចូលចិត្តធុរ៉េនមួយគ្រាប់ដ៏ធំនោះ ដល់ថ្នាក់យកមាត់ប្រញាប់ទៅបៀមដៃចាប់ក្រសោប

តែពេលម៉ាក់ៗយកទៅដាក់ក្បែរៗច្រមុះ ប្រតិកម្មរបស់នាងតូចក៏បានផ្លាស់ប្ដូរភ្លាមៗ មើលតែមុខក៏គួអោយអស់សំណើចណាស់ដែរកើតអាការៈខ្ពើមធុរ៉េនចង់ក្អួតមួយរំពេច

អត្ថបទដោយ​ : នីត្តា