ផ្អែមល្ហែមដូចដើម Pookkuk-Mike ខានដើរលេងជាមួយគ្នាយូរលើកនេះដាក់អោយច្រើនថ្ងៃបន្ទិច….រូ៉មែនទាំងមនុស្សនិងធម្មជាតិ! មានវីដេអូ

មានពេលសម្រាកលំហែកាយផ្ទាល់ខ្លួនខ្លះហើយសម្រាប់តារាសម្ដែងស្រី Pookluk Fonthip មិនអោយចាំយូរសុំប្រមូលខោវអាវដាក់កាបូបទៅស្រូបយកខ្យល់អាកាសបរិសុទ្ធតាមខេត្តយូរថ្ងៃបន្ទិច អាចនិយាយបានថាអាកាសធាតុនារដូវធ្លាក់ភ្ញៀងពិតជាស្រស់ស្អាតមែន

ហើយដំណើរដំសាន្ដលើកនេះ Pookluk សុំទៅតែកន្លែងមានដើមឈើធម្មជាតិ ទឹកធ្លាក់ ហើយនិងភ្នំអោយអស់ចិត្តម្ដង

After Footer (Active) - damrei Mr1 Zone2

ក្រៅពីសប្បាយជាមួយធម្មជាតិហើយសាម៉ីខ្លួន នៅមានប្រលែងភាពស៊ិចស៊ីតិចៗជាមួយហ្នឹងអាវក្ដោបដើមទ្រូងបង្អួតចង្កេះស្ដូចស្ដើង និងជើងស្រលូនវែងទៀតផង គ្រប់គ្នាឃើញហើយសុទ្ធតែជូនមេដៃជូនបេះដូងអោយពេញទឹកពេញដី ព្រមទាំងប្រាប់ថាឃើញហើយធ្លាក់ក្នុងអន្លង់ស្នេហ៍ភ្លាមៗ ព្រោះស្អាតទាំងមនុស្សនិងធម្មជាតិ

ប៉ុន្ដែសូមប្រាប់ថាការដើរលេងលើកនេះនាងមិនបានមកតែម្នាក់ឯងនោះទេព្រោះមានម្ចាស់ចិត្តរូបសង្ហាស្និតកាយស្និតចិត្តយ៉ាង Mike Pattaradet មកជាមួយដែរ ទោះបីជាមិនមានរូបភាពគូរ តែក៏ទទួលបានថាមពលស្នេហាសាយភាយពេញព្រៃភ្នំអស់ហើយដែរ ចំណែកឯអ្នកគាំទ្រក៏គាំទ្រខ្លាំងណាស់ដែរចា ចង់ឃើញរូបភាពគូរខ្លះៗដល់ហើយ

អត្ថបទដោយ​ : នីត្តា