ម៉ាក់យ៉ាងម៉េចកូនអញ្ចឹងមែន! អូន Abigail អនាគតដើរតាមដានជើង Chompoo គ្មានខុសទេព្រោះមិនទាន់ធំផងពន្លឺហ្វេសិនច្បាស់យ៉ាងនេះហើយ! មានវីដេអូ
បើកភ្នែកឃើញផែនដីទើបតែបានមួយខែជាងទេ តែអូន Abigail កូនស្រីពៅរបស់ Chompoo Araya បានទាក់ទាញចិត្តបងៗពូមីងអ្នកស្រលាញ់ក្មេងអស់បាត់ទៅហើយ អាចនិយាយបានថាមន្ដស្នេហ៍ខ្លាំងមិនចាញ់បងៗទាំងពីរទេ Shayfa-Phayu ហើយពេលនេះគ្រប់គ្នាកំពុងតែរងចាំមើលការរីកចម្រើនលូតលាស់របស់នាងតូចខ្លាំងណាស់
ដូចជារូបភាពជាក់ស្ដែងដែល Chompoo បានផុសនៅក្នុង IG ភាពដ៏គួអោយស្រលាញ់មកពេញៗអេក្រង់ទូរស័ព្ទតែម្ដង ថ្ពាល់ប៉ោងដូចនំប៉ាវ ថែមទាំងមានរូបសម្លឹងដៀងកន្ទុយភ្នែកទៀត គួអោយខ្នាញ់ខ្លាំងណាស់ ជាពិសេសថ្ពាល់ទាំងគូរនិងតែម្ដង មួយវិញទៀតសុំចុះចាញ់ត្រង់ឈុតតែងខ្លួនរបស់អូនតូចនិងតែម្ដង ចែងចាំងសាហាវជាមួយនិងបូរចង់ក្បាលដ៏ធំមួយនេះ
បើប៉ុណ្ណឹងហើយគេមើលមិនឃើញទៀតស្រេចតែគេទៅចុះ ស្រីស្អាតត្រង់គ្រឿងស្អាតណាស់កូនស្រី ខាងហ្វេសិនដូចម៉ាក់ៗតែងតែពីឥលូវទៅហើយ ស្រលាញ់ពេញបេះដូងចា
អត្ថបទដោយ : នីត្តា




























