ប៉ុន្មានថ្ងៃមុខមហាជនទូទាំងប្រទេសបាននាំគ្នាសង្ស័យថា Admin អាថ៌កំបាំងនោះគឺជានរណា ហេតុធ្វីគាត់អាចចូល Hack ហើយចូលទៅយករូបភាពចាស់ៗមកវិញបាន។ ថ្ងៃនេះការពិតត្រូវបានទម្លាយថាម្នាក់នោះគឺជា បាំងចេក (មនុស្សដែលមានទោសហើយត្រូវគេប្តឹងរុំក) ហើយអ្វីដែលសំខាន់ម្តាយតែងម៉ូបានផ្ញើរទូរស័ព្ទកូនស្រីអោយបុរសម្នាក់នោះ។
ករណីម្តាយតែម៉ូធ្វើដើម្បីអោយគ្រប់គ្នាត្រឡប់មកចាប់អារម្មណ៍រឿងក្តីតែងម៉ូ ឬដើម្បីតាមរកយុត្តិធម៌អោយកូនស្រីវាមិនអីនោះទេ ប៉ុន្តែហួសចិត្តម្តាយតែងម៉ូប្រគល់ទូរស័ព្ទអោយព្រោះដើម្បីផ្លាស់ប្តូរជាមួយសាច់ប្រាក់ទៅវិញ ម្តាយតែងម៉ូបានលក់ទូរស័ព្ទនោះអោយទៅបាំងចេក ក្នុងតម្លៃ ៣០០០០០០ បាទ។
ពេលនេះសង្គមត្រឡប់មកជេ រិះគន់ម្តាយតែងម៉ូសារជាថ្មីដោយនាំគ្នានិយាយថាគាត់ជាមនុស្សមុខលុយមិនខ្វល់ខ្វាយពីអ្វីទាំងអស់ មិនចេះជ្រើសរើសអ្នកប្រឹក្សាល្អៗចូលចិត្តសេបគប់ និងពាក់ព័ន្ធតែជាមួយមនុស្សមិនសូវល្អដែលចូលចិត្តជៀសទឹកលុយដើម្បីបានរបស់ដែលខ្លួនចង់បាន។
អត្ថបទដោយ សា






