ផ្ទុះសំណើច​ពេញរោងការ! ខ្ញុង អញ្ជើញរាមច្បងមកកាត់សក់ក្នុងកម្មវិធីមង្គលការខ្លួន!(មានវីដេអូ)

ពិតណាស់កម្មវិធីមង្គលការរបស់តារាកំប្លែង អ្នកនាងខ្ញុង និងនាយកៃដ បានប្រព្រឹត្តទៅយ៉ាងអធិកអធមកាលពីព្រឹកមិញនេះ ក្រោមវត្តមានភ្ញៀវកិត្តិយសដែលសុទ្ធសឹងតែជាតារាល្បីៗជាច្រើនទៀតផង។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំង គឺនៅក្នុងពិធីកាត់សក់បង្កក់សិរីកម្មវិធីមង្គលការនេះផងដែរ អ្នកនាងខ្ញុង បានអញ្ជើញតារារាមច្បង នាយកុយ និងអ្នកនាងខាត់ សុឃីម មកបញ្ចេញវោហាស័ព្ទ ធ្វើឲ្យកម្មវិធីនោះសប្បាយរីករាយខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា កម្មវិធីមង្គលការរបស់អ្នកនាង ខ្ញុង បានប្រព្រឹត្តទៅចប់សព្វគ្រប់ដោយរលូន ក្រោមការអបអរសាទរ ពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី