ក្ដៅៗ! ទីបំផុត Bungjack ទម្លាយមូលហេតុដែលម្ដាយ Tangmo ប្រគល់ទូរស័ព្ទឱ្យខ្លួននៅអាមេរិកហើយ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ សារព័ត៌មានថៃបានចុះផ្សាយថា  បុគ្គលទទួលកាន់ទូរស័ព្ទ និងបានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក Tangmo នោះគឺមានឈ្មោះថា Bungjack  ដែលបច្ចុប្បន្នបុគ្គលរូបនេះកំពុងតែរស់នៅសហរដ្ឋអាមេរិក។

ហើយក្រោយពេលទទួលបានព័ត៌មាននេះ សារព័ត៌មានក្នុងស្រុករបស់ថៃ Amarintv បានខលទៅ Bungjack ផ្ទាល់ ដើម្បីសម្ភាស៍ និង សួរនាំរឿងរ៉ាវដែលកើតឡើងទាំងអស់ ដើម្បីឱ្យមហាជនបានជ្រាប ដោយក្នុងនោះ Bungjack បាននិយាយថា៖

After Footer (Active) - damrei Mr1 Zone2

«មូលហេតុដែលលោកមានទូរស័ព្ទ Tangmo នៅក្នុងដៃគឺ ម្តាយរបស់ Tangmo ជាអ្នកប្រគល់ជូនលោក ខណៈពេលដែលលោកស្រីបានទទួលទូរស័ព្ទកូនស្រីពីសមត្ថកិច្ចដំបូង។ ម្តាយ Tangmo បានខលរកលោកដោយបញ្ជាក់ថា លោកស្រីស្រ្តេសខ្លាំង បន្ទាប់ពីឃើញរូបភាពមួយចំនួននៅក្នុងទូរស័ព្ទដៃ Tangmo។ ពិសេស មានរូបភាពមួយសន្លឹកក្នុងទូរស័ព្ទ Tangmo ដែលមានការសរសេរនៅលើរូបថា ៖ «ឯងចង់និយាយអ្វីនិយាយមក នាង Gatick» ទើបធ្វើឱ្យលោកស្រីមានអារម្មណ៍ថា មានរូបភាព និង អាថ៌កំបាំងមួយចំនួនត្រូវលុបទៅ រហូតលោកស្រីគិតថាអាចជាអំពើឃាតកម្មទៀតផង»

លើសពីនេះទៅទៀត Bungjack បានរៀបរាប់ទៀតថា «ពេលដឹងរឿងនោះភ្លាម លោកក៏បានឱ្យម្តាយ Tangmo ទៅរកក្រុមហ៊ុន Apple ដែលធំនៅថៃដើម្បីជួយត្រួតពិនិត្យ តែលោកស្រីនិយាយថា លោកស្រីមិនទុកចិត្តនោះទេ លោកស្រីទុកចិត្តរូបលោក ទើបលោកស្រីសម្រេចចិត្តផ្ញើទូរស័ព្ទនោះឱ្យលោក ដើម្បីឱ្យលោករកវិធីយករូបភាពដែលលុបចេញមកបង្ហាញឱ្យមហាជនបានឃើញថាមានរឿងអ្វីកើតឡើងចំពោះ Tangmo នៅថ្ងៃកើតហេតុនោះ»៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី